Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១១វត្ត ក្នុងខេត្តស្ទឹងត្រែង

នាល្ងាចថ្ងៃអង្គារ ១៤កេីត​ ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងខេត្ត បានអញ្ជើញដង្ហែរប្រគេន ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សាក្នុងវត្ត ចំនួន ១១ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ។ ពិធីនេះបានប្រព្រឹត្តទៅក្នុង ស្រះកែវមុនី្ទវណ្ណនិង ប្រារព្ធតាមបែបព្រះពុទ្ធសាសនា ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា÷ ទៀន ព្រះវស្សា និងទេយ្យទាន យកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជា ការគោរព តាមប្រពៃណី ព្រះពុទ្ធសាសនា និងដើម្បីជួយសំរាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារយៈពេល៣ខែនៅទីវត្តអារាម ដែលក្នុងរយៈពេលនេះព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។

ឯកឧត្តមបានបន្តថា÷ ក្នុងឱកាសដែលព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល៣ខែនេះ គឺជាពេលវេលាមួយយ៉ាងសំខាន់សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សា រៀនសូត្រ នូវ ធម៌វិន័យ របស់ព្រះ ស ម្មាសា ម្ពុ ទ្ធ ដោយប្រើប្រាស់ទានព្រះវស្សាទៅដុតបំភ្លឺ បូជា ថ្វាយ ដល់គុណព្រះរតនត្រ័យផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ពុទ្ធបរិស័ទ គណៈកម្មការវត្ត និងព្រះសង្ឃត្រូវមានសាមគ្គីភាពគ្នាជាធ្លុងមួយ ខិតខំអភិវឌ្ឍន៍កសាងវត្តឱ្យមានភាពរីកចម្រើន ដើម្បីទាក់ទាញពុទ្ធបរិស័ទជិតឆ្ងាយឲ្យមកកាន់វត្តនេះកាន់តែច្រើនឡើង ធានារក្សាឲ្យបាននូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ។

សូមបញ្ជាក់ថា÷ ទានព្រះវស្សា និង ទេយ្យទានដែលវត្តទាំង១១ ដោយក្នុង១វត្តទទួលបានទានព្រះវស្សា១គូរ អង្ករ ១៥០ គ.ក្រ មី២កេស ទឹកផ្លែឈើ០២កេស ទឹកសុទ្ធ០៣កេស ទេយ្យទាន០១គួ ត្រីខកំប៉ុង ០១ កេស. ខ្ទឹមសរ ០៥ គ.ក្រ .ប៊ីចេង ០៥ គ.ក្រ នឹង បច្ច័យក្នុងមួយៗ វត្ត ១,៣០០,០០០រៀល៕

 

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី