Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២២

មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍៩កើត ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង០០នាទីព្រឹក ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញជាអធិបតីភាពរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២២ កិច្ចប្រជុំនេះបាន​ប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តនគរបាលខេត្តមណ្ឌលគិរី និងមានកាអញ្ជេីញចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញលោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំង២ លោកអធិការ អធិការរងក្រុង/ស្រុកទាំង៥ដែលបានចូលរួមសរុបចំនួន ៦៥ រូប។

ក្នុងកិច្ចប្រជុំនាពេលនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការបានធ្វើការពន្យល់ បកស្រាយទៅ លើចំណុចសំខាន់ៗមួយចំនួននៃផែនការសកម្មភាពឆ្នាំ២០២២របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការក៏បានសង្កត់ធ្ងន់ទៅលើការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និង ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទៅលើម៉ូតូគ្មានពន្ធ និង ត្រូវពង្រឹងនូវច្បាប់ចរាចរណ៍រីឯការងារព្រហ្មទណ្ឌ ត្រូវបន្តបង្រ្កាបអោយបាននូវរាល់សកម្មភាពបទល្មើសនានានៅតាមមូលដ្ឋាន និង ពង្រឹងបន្ថែមទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិនិត្យតាមដានរាល់បញ្ហាផ្សេងៗដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ
និងបន្តការបង្រ្កាបប្រយុទ្ធប្រឆាំងនិងការជួញដូររក្សាទុកនិងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ជាដេីម។

ជាចុងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តក៏បានថ្លែងអំណរគុណដល់ លោក/លោកស្រីដែលមានវត្តមានក្នុងអង្គប្រជុំថ្ងៃនេះនិងអរគុណដល់ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការងារភារកិច្ចរបស់ខ្លួន និង សូមជួប តែពុតពរទាំង៥ប្រកាគឺ អាយុ វណៈ សុខ ពល​កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី