Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អបអរសាទរលទ្ធផលបោះឆ្នោត ក្នុងសង្កាត់ព្រែកកំពឹស!

នៅព្រឹកថ្ងៃសៅរ៍ទី ០២-០៧-២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជនក្នុងសង្កាត់ព្រែកកំពឹស ដែលមានវត្តមានចូលរួម ចំនួន៩៧នាក់។ ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ ឯកឧត្តម រ័ត្ន ស៊្រាង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់នាពេលកន្លងមកទទួលបានអសនៈ១០០% ។ ជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានប្រគល់ថវិកា រួមជាមួយ ស្រាបៀរនិងភេសជ្ជៈចម្រុះ ឧត្ថម្ភជូនដល់សាខាបក្សភូមិទាំងអស់ដើម្បីរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមភូមិនីមួយៗ ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ