Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជួយគ្នាក្នុងគ្រាលំបាក!

ស្ត្រីអ្នកជំងឺម្នាក់ ឈ្មោះ ជួន រ៉ាំ អាយុ២៩ឆ្នាំ មកពីឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សភាពជំងឺធ្ងន់ធ្ងរ ត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាមជាបន្ទាន់ គ្រាន់តែបានលឺព័ត៌មានថាអ្នកជំងឺជាអ្នកបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹករលឹកដល់អនុស្សាវរីយ៍កាលលោកនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលធ្លាប់រួមការងារ រួមសុខទុក្ខនិងទំនាក់ទំនងស្និតស្នាល ជាមួយបងប្អូនអាវុធហត្ថ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តនោះ លោកក៏បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២នាក់ ទៅចូលរួមបរិច្ចាគឈាម ជួយដល់ប្អូនស្រីភ្លាមៗទាន់ពេលវេលា។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានមើលថែ ព្យាបាល ប្អូនស្រី ក្នុងរយៈពេលជាង១ខែមកនេះ ដោយក្តីអនុគ្រោះ និងយកចិត្តទុកដាក់បំផុត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, រាជធានីភ្នំពេញ