Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីបើកសវនកម្មផ្ទៃក្នុងសំរាប់ការិយបរិច្ឆេតឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី

មណ្ឌលគិរី ÷ នាព្រឹក ថ្ងៃពុធ០១រោច ខែ ជេស្ឋ ឆ្នាំខាល ចត្វា ស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង ៨ និង ០០នាទីព្រឹកនៅសាលប្រជុំ ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បានរៀបចំពិធីបើកសវនកម្មផ្ទៃក្នុងសំរាប់ការិយបរិច្ឆេតឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្រុមការងារដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលបាលខេត្តនិងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាស្នងការរងលោកប្រធានការិយាល័យជំនាញលោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកមេប៉ុស្តិ៍ច្រកទ្វារព្រំដែនទាំងបី លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ សង្កាត់ ដែលបានចូលរួមសរុបចំនួន១១៦នាក់ ក្នុងនោះស្រ្តីចំនួន០៦នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានឡើងអានរបាយការណ៍សង្ខេបជូនគណ:អធិបតីស្តីពីការងារការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងយុទ្ឋនាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី០៥ដោយទទួលបាននូវសន្តិសុខសុវត្ថិភាពបានល្អប្រសើរដោយដំណើរបានល្អគ្មានកាគំរាមកំហែងមានភាពរលូនប្រកបដោយតម្លាភាព។
– ប្រសាសន៍ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃ អគ្គនាយករងនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានមានប្រសាសន៍ក្នុងកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធគឺក្នុង គោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានឲ្យបានទូលំទូលាយកតាមលិខិតបទដ្ឋានគតិយុទ្ធ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពសន្សំសំចៃលើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងប្រតិបត្តិការផ្សេងៗទៀត របស់អង្គភាពស្ថិតនៅក្រោមឱវាទរបស់ក្រសួងមហាផ្ទៃនិងបើកសវនកម្មផ្ទៃក្នុងចាប់ពីពេលនេះតទៅ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី