Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រោយ​ពី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​ទីតាំង​ឈើ​នៅ​ចំណុច អូរ​ហ៊ុច ចន្លោះ​ស្រុក​អូររាំង ទើប​ដឹង​មាន​មន្ត្រី​មួយចំនួន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​

ខេត្ត​មណ្ឌល​គី​រី ៖ ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​បទល្មើស​ឈើ នៅ​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន អូរ​ហ៊ុច ចន្លោះ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ឃាត់ មនុស្ស​ចំនួន​៧​នាក់ ( ជនជាតិ​វៀតណាម​៦​នាក់ ខ្មែរ​១​នាក់​) ព្រមទាំង​ដកហូត​រថយន្ត​កែច្នៃ ប្រភេទ​រ៉េវ ដឹកឈើ​ចំនួន​៨​គ្រឿង​ផង​នោះ​ ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភ​:​ឆ្នាំ​២០១៧​កន្លងមក​រហូត​ដល់​ចុងខែ​កុម្ភ​: ទើប​ធ្វើឲ្យ​បែកធ្លាយ រឿង​មន្ត្រី ខេត្ត​មណ្ឌល​គី​រី មួយចំនួន​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​ព្រៃឈើ​ខាងលើ​។​

​ប្រព័ត៌​មាន​ពី​មន្ត្រី​មួយចំនួន នៅក្នុង​ខេត្ត​មណ្ឌលគិរី សុំ​មឹន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ អ្នក​សា​ព័ត៌មាន​ដឹងថា​៖ ក្នុង​រយៈ​ជិត​ពេញ​មួយ​ខែ​នេះ មាន​សមត្តកិច្ច​ពាក់ព័ន្ធ​ជាច្រើន ដែល​ទទួលបាន ផលប្រយោជន៍ ពី​បទល្មើស​ព្រៃឈើ យ៉ាងតិចណាស់​ចាប់ពី​២០០០០​ដុល្លារ ( ពីរ​ម៉ឺន​ដុល្លារ ) ទៅ​១០.០០០០​ដុល្លារ ( ដប់​ម៉ឺន​ដុល្លារ ) មាន​អ្នកខ្លះ​ទៀត អាច​ទទួលបាន​ពី ២០.០០០០​ដុល្លារ ( ម្ភៃ​ម៉ឺន​ដុល្លារ ) ទៅ​៣០.០០០០ ដុល្លារ ( សាមសិប​ម៉ឺន​ដុល្លារ ) ផងដែរ​។​

​ក្រុម​មន្ត្រី​ដដែល បាន​បន្តទៀតថា ក្រោយពី​ចាប់ខ្លួន ក្រុម​ជនជាតិ​វៀតណាម ទាំង​៦​នាក់​ខ្មែរ​១​នាក់ មន្ត្រី​រាជ​អាវុធហត្ថ​បាន​ត្រួតពិនិត្យ រកឃើញ​ឯកសារ មួយចំនួន នៅជាប់​នឹង​ខ្លួន ជនជាតិ​វៀតណាម​ទាំងនោះ​។ មានដូចជា​ឯកសារ​កត់ត្រា រថយន្ដ​ចេញ​ចូល​ឆ្លង​ព្រំដែន ប្រទេស​ទាំង​ពីរ រួម​ទាំង​ឯកសារ ចំណាយ​ក្នុង​ការ​រត់​ការ បង់ប្រាក់ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ស្ទើរ​គ្រប់​លំដាប់ថ្នាក់​។​

​តាមរយៈ​ឯកសារ​ទាំងនោះ បានបង្ហាញ​ថា លោក យិន ចន្ទី​មេ​វិ​រៈកាពារ​ព្រំដែនគោក លេខ​១០៣ គឺជា​អ្នក​នាំ​ថៅកែ​ជន​ជាត់​វៀតណាម ចូល​មក​កាប់​ឈើ នៅក្នុង​ខេត្ត​តែម្តង រួមជាមួយ​លោក មេ​កងអនុសេនាតូច​ទី​៣ ក្នុង​កងអនុសេនាធំ​ទី​២ វិរៈ​១០៣ ដែល​គ្រប់គ្រង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ជាច្រើន​កន្លែង ស្ថិត​នៅក្នុង​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង​។ លោក ឯម ស៊ុង​ហ៊ួ គឺជា​កូនប្រសារ​របស់​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​សឹង​រង ខេត្ត​មណ្ឌល​គី​រី ។ ចំណែក លោក ឡេង សោភ័ណ្ឌ មេ​វិ​រៈកាពារ​ព្រំដែនគោគ​លេខ​៦២១ គឺជា​អ្នកសម្របសម្រួល ដល់​ការធ្វើ​ចរាចរណ៍ ចេញ​ចូល​រថយន្ត​ដឹកឈើ​ខុសច្បាប់ និង​ជា​អ្នក​យក​លុយ​ប្រចាំខែ រហូតដល់​៦០០​ដុល្លារ​។ មិនតែប៉ុណ្ណោះ លោក ឡេង សោ​ភ​ន្ធ័បាន​យក​រថយន្ដ​បង្កុងផ្ទា​ល់​ខ្លួន ចំនួន​៥​គ្រឿង​ផ្សេងទៀត ដើម្បី​ដឹក​ជញ្ជូន​ឈើ​ដែល​ត្រូវ​កាប់រំលំ​រួចហើយ ចំណែក លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​សឹង​រង​ខេត្ត​មណ្ឌល​គី​រី បាន​បញ្ជា​ឲ្យ​កូនប្រសា​ររបស់​ខ្លួន ឈ្មោះ ឯម សុង​ហ៊ួ ជា​អ្នកទទួលខុសត្រូវ​រាប់​ក្បាល​ឡាន និង​យក​ថ្លៃ​ក្បាល​ឡាន ក្នុង​ក្បាល​ឡាន​ដឹក​ឈើ​១​គ្រឿង លោក ឯម សុង​ហ៊ួ តម្រូវឲ្យ​បង់ ៣០០​ដុល្លារ ដូច្នេះ​គ្រាន់តែ​ក្នុង​រយៈពេល​មួយ​ខែ​នេះ កូនប្រសារ លោក ឃិន ម៉េង​ស្រង អាច​ទទួលបាន​លុយ​មិនតិច​ជាង ៣៥.០០០០​ដុល្លារ ( សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ ) នោះទេ​។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើ​នេះ លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណ​:​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍​ឲ្យដឹងថា មន្ត្រី​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស ដែល​កំពុង​បង្ក្រាប ករណី​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចូលទៅ​ក្នុង​ប្រទេស​វៀត​ណា​ម បាន​រកឃើញ​ភស្តុតាង​ច្រើន ដែល​ពាក់ព័ន្ធ នឹង​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ​នេះ​។ លោក​បាន​មានប្រសាសន៍ ទៀតថា ទាហាន និង​ប៉ូលិស ជាពិសេស​មេៗ ទាំងអស់ ប្រាប់​ខ្ញុំ​ថា អត់​ដឹង​។ នៅ​ទីនោះ​ហើយ ឆ្លើយថា​មិន​ដឹង មាន​តែ​មិន​ទទួលខុសត្រូវ មានតែ​ឃុន​ឃិត​គ្នា​តែម្តង ។ លោក​បាន​ប្រមាណ​ថា មេទាហាន និង​មេ​នគរបាល ដែល​ជាប់​ពាក់ព័ន្ធ នឹង​បទល្មើស អាច​ប្រឈម​នឹង ការដក​ពី​តំណែង ឬ​អាច​រហូតដល់ ផ្ដន្ទាទោស​តាមច្បាប់​ទៀតផង ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ អ្នក​សា​ព័ត៌មាន​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ ពី​លោក ឃិន ម៉េង​ស្រេង នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ ខាងលើ​បាន​ទេ​ថ្ងៃនេះ​។ អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​នៅពេល​ក្រោយ រាល់​ម៉ោង​ធ្វើការ​៕

IMG-20170301-WA0011 IMG-20170228-WA0086 IMG-20170228-WA0082

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី