Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ទិសដៅ​បន្ត​ឆ្នាំ​២០១៧​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​

កំពត ៖ នៅ​សាលប្រជុំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត បាន​រៀបចំ​ធ្វើ​សន្និបាត​បូកសរុប​ស្តីពី​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦​និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៧ ។ ពិធី​នេះ ប្រព្រឹត្ត​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អម​ដោយ​អស់លោក​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ជាច្រើន​រូប ព្រមទាំង​លោក លោកស្រី​ជា​ប្រធាន អនុប្រធាន ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ​ស្ថិតក្រោម​ចំណុះ​នៃ​ស្ថាប័ន​ពាក់ព័​ន្ទ​ផង​ដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី លោក​វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត បាន​ស្រង់​របាយការណ៍​ថា វិស័យ​សុខាភិបាល​ជា​ជ្រុង​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​និង​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​លទ្ធភាព​ដល់​ក្រសួង​សុខាភិបាល​ក៏ដូចជា​មន្ទីរ​សុខាភិបាល ដោយ​បាន​អនុវត្ត​នូវ​គោលនយោបាយ​ក្នុង​ការកាត់បន្ថយ​នូវ​អត្រា​ឈឺ​និង​ស្លាប់​របស់​មាតា កុមារ ព្រមទាំង​ជម្ងឺឆ្លង ជម្ងឺមិនឆ្លង​និង​កក្តា​គ្រោះថ្នាក់​ផ្សេងៗ​ដែល​បាន​កើតឡើង​ជា​យថាហេតុ​៘ លើសពីនេះ ក្រោម​ការចង្អុលបង្ហាញ​ពី​ក្រសួង​សុខាភិបាល ក៏ដូចជា​ការណែនាំ​ផ្ទាល់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត និង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា​ក្នុវ​ខេត្ត​កំពត​បាន​ធ្វើឱ្យ​មន្ទីរ​សុខាភិបាល​មាន​ឱកាស​និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធិ​ផល​ក្នុង​ការសម្រេចបាន​នូវ​អត្រា​គ្របដណ្តប់​ខ្ពស់​និង​កាត់បន្ថយ​បានជា​អតិបរិមា​នូវ​អត្រា​ស្លាប់​របស់​មាតា ទារក​និង​កុមារ ការ​ឈឺ​ស្លាប់​ដោយ​ជម្ងឺឆ្លង សំដៅ​រួមចំណែក​ធ្វើ​ឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ឆ្នាំ​២០១៥ ហើយក៏​បាន​ធ្វើឱ្យ​អត្រា​អ្នកស្លាប់​កាន់តែ​ថយចុះ​ជា​លំ​ថ​ដាប់​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត បាន  គូសបញ្ជាក់ថា ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​កំពត លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​វេជ្ជ​បណិ្ឌត ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត ដែល​បាន​ធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល សមិទ្ធិផល​នានា​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​របស់​យើង ហើយ​នេះ​ក៏​ជា​ព័ត៌មាន​មួយ​ដ៏​មាន​សារៈសំខាន់​សំរាប់​ឱ្យ​យើង​ទាំ​អស់​គ្នា​ធ្វើការ​វិភាគ​មើល​ចំព​ណុ​ច​ខ្លាំង​-​ចំណុចខ្សោយ​ក្នុង​ការរៀបចំ​ផែនការ​អនុវត្តន៍​ក្នុង​ឆ្នាំ​២០១៧ ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ ដើម្បី​ចូលរួម​លើក​កំពស់​ការអនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ស៊ី​ជំរៅ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​និង​ដើម្បី​កែលំអ​សូចនាករ​សុខភាព​សំខាន់ៗ​ឱ្យ​កាន់តែ​ប្រថែមទៀត ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​២០១៤-២០១៨​របស់​រាជេរដ្ឋាភិបាល​កម្ពុជា​និតិកាល​ទី​៥​នៃ​រដ្ឋ​សភា​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​និង​ត្រឹមត្រូវ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ពោរពេញ​ដោយ​ភាពជឿនលឿន​និង​ការរីកចម្រើន​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ​និង​ទាំង​អាណាចក្រ​។​

​ឯកឧត្តម​ក៏បាន​វាយតម្លៃថា ក្នុង​ឆ្នាំ​២០១៦​កន្លងមកនេះ វិស័យ​នានា​ក្នុង​ខេត្ត​កំពត ពិតជា​មាន​ការរីកចម្រើន​ពិសេស​វិស័យ​សុខាភិបាល ដែល​បាន​កាត់បន្ថយ​នូវ​អត្រា ឈឺ​និង​ស្លាប់ និង​ជួយ​សង្គ្រោះ​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ផងដែរ ដោយ​សង្ឃឹមថា​ការអនុវត្តន៍​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​រឹតតែ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ឡើង​លើស​មួយ​កំរិត​ថែមទៀត ៕

IMG-20170228ch3 (2) IMG-20170228ch3 (1)

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី