Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ នាំយកបង្គោលភ្លេីង៨ដេីម​ បំពាក់នៅទីលានបាល់ទាត់សាលាតម្រង់ទិស​ វិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​

(បន្ទាយមានជ័យ​)៖​ នៅព្រឹកថ្ងៃអង្គារ ទី០៧​ ខែមិថុនា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ​ និងមានការចូលរួមពីលោក​ ឈូ​ ប៊ុនរឿង​ ប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ លោក​ សុខ​ ចំណាន​ នាយកវិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​ បានអញ្ជេីញ​ ក្រុងពាលី​ លេីកបង្គោលភ្លេីងធំចំនួន០៨ដេីម​ នៅទីលានបាល់ទាត់សាលាតម្រង់ទិស​ វិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​ ស្ថិតនៅភូមិខ្លាកូន​ថ្មី សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការបំពាក់បង្គោលភ្លេីងទាំង៨ដេីម​ នៅទីលានបាល់ទាត់សាលាតម្រងទិស​នេះ​ ជាអំណោយរបស់លោក​ ឧត្ដមសេនីយ៍​ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​ ដេីម្បីបង្កភាពងាយស្រួល​ ពេលមានព្រឹត្តិការប្រកួតកីឡាផ្សេងៗ​ នៅលេីទីលានបាល់ទាត់​ស្មៅធម្មជាតិមួយនេះ។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា ទីលានបាល់ទាត់សាលាតម្រង់ទិសនេះបានស្ថាបនាឡើងដោយ ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ទាំង២៥រាជធានី-ខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការហ្វឹកហាត់របស់កីឡាករសហព័ន្ធផងដែរ ។

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី