នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ និងបានអញ្ជើញចូលរួមបោះឆ្នោតជ្រេីសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីបំពេញកាព្វកិច្ចជាប្រជាពលរដ្ឋកម្ពុជា តាមមណ្ឌលក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ ការិយាល័យបោះឆ្នោតក្នុងខេត្តស្ទឹងត្រែងមានចំនួនសរុបចំនួន ២៣៩ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន
៩០.៩៦៨៩នាក់ ក្នុងនោះមានស្រី្តចំនួន ៤៤.៤០០នាក់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ បានដំណើរការព្រមៗគ្នា ចាប់ពីម៉ោង៧ព្រឹក ទៅរហូតដល់ម៉ោង៣រសៀល៕