ភ្នំពេញ : កុមារាឈ្មោះ យី សេងឡុង មានជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬឈាមរាវ តាំងពីវ័យក្មេង បាទទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីមន្ទីរពេទ្យកុមារជាតិ។
កាលពីពីរឆ្នាំមុន ប្អូនប្រុសមានអាយុ១៤ឆ្នាំ ធ្លាប់ត្រូវបានសារព័ត៌ មានមួយ ប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីបរិច្ចាគឈាមជួយដ ល់ប្អូនប្រុសដែលកំពុងខ្វះឈាម។ នាពេលនោះ ឯកឧត្តម ឧត្តមសេ នីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេ ស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ ទៅបរិច្ចាគឈាម ជួយដល់ប្អូនប្រុស និងបានឧបត្ថម្ភថវិកា ចំនួន ១លានរៀល ព្រមទាំងភេសជ្ជៈ ចាហួយ មួយចំនួន ជូនដល់ប្អូនប្រុសផងដែរ។
នៅសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយបានព័ត៌មានថា កុមារា យី សេងឡុង បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យកុ មារជាតិម្តងទៀត ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាមជាបន្ទាន់ផងនោះ ឯកឧត្តមឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣នាក់ ទៅចូលរួមបរិច្ចាគ ឈាម ជួយដល់ប្អូនប្រុសភ្លាមៗទាន់ពេលវេលា។
ឯកឧត្តមឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង មានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យកុមារជាតិ ដែលតែងតែមើលថែកុមារា យី សេង ឡុង ក្នុងរយៈពេលកន្លងមក ដោយទទួលព្យាបាលមិនគិតប្រាក់ និងយកចិត្តទុកដាក់ ព្យាបាលបន្តទៅមុខទៀត៕