Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ០១ក្រុម រួមគ្នាអរគុណសន្តិភាព!

នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ដែលផ្តួចផ្តើមប្រមូលផ្តុំគ្នាឡើង ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់តាំងពីឆ្នាំ២០១៤ តាមរយៈចងក្រងក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកនូវអនុស្សាវរីយ៍ ដែលធ្លាប់មានជាមួយគ្នាក្នុងគ្រាកន្លងមក តាមដានសុខទុក្ខគ្នាទៅវិញទៅមក និងជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន ហើយតែងតែប្រារព្ធពិធីជួបជុំគ្នា ជារៀងរាល់ឆ្នាំ និងបំពេញសកម្មភាពមនុស្សធម៌ ធ្វើពិធីរំលឹកគុណអតីតលោកគ្រូអ្នកគ្រូ កសាងសមិទ្ធិផលនានាក្នុងសាលាបាក់ទូក និងជាពិសេស គឺតែងតែរួមសាមគ្គីចែករំលែក ធនធានជួយគ្នាគ្រប់ពេលដែល លោកគ្រូ អ្នកគ្រូ និងមិត្តក្នុងក្រុម ជួបការលំបាក រហូតបង្កើតជាពាក្យស្លោកប្រចាំក្រុម ដែលមានខ្លឹមសារថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។ តែដោយសារ មានបញ្ហាជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យក្រុមមិត្តិរួមជំនាន់មួយនេះ អាកខានមិនបានជួបជុំគ្នាអស់ពេល២ឆ្នាំ។ ក្នុងរយៈពេល២ឆ្នាំដែលមិនបានជួបគ្នាផ្ទាល់ ម្នាក់ៗបានត្រឹមទំនាក់ទំនងដឹងសុខទុក្ខគ្នា តាមរយៈការជជែកក្នុងក្រុមនៃបណ្តាញទំនាក់ទំនងសង្គម ។ ហើយក្នុងអំឡុង២ឆ្នាំនេះផងដែរ មានមិត្តភក្តិ លោកគ្រូអ្នកគ្រូខ្លះ ជួបប្រទះការខ្វះខាត ជួបការឆ្លងជំងឺកូវីដ-១៩ក្នុងគ្រួសារ តែមិត្តផ្សេងទៀតបានត្រឹមចូលរួម ពីចម្ងាយ ជាសម្ភារៈ ថ្នាំសង្កូវ និងថិវិកាប៉ុណ្ណោះ។

ក្នុងឱកាសដែលមានវត្តមាន របស់អតីតលោកគ្រូអ្នកគ្រូនៃសាលាបាក់ទូក ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អតីតមិត្តរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបានថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសំណាង ដែលបានមកពីការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានទស្សនៈវិស័យវែងឆ្ងាយ ច្បាស់លាស់ ធ្វើឲ្យកម្ពុជាឆ្លងផុតពី គ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័ស ជាពិសេសនោះគឺ អរគុណសន្តិភាព ដែលផ្តើមចេញពី ការយកជីវិតធ្វើដើមទុន របស់សម្តេច តេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេច បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យម្នាក់ៗ មានសិទ្ធិសេរីភាពពេញលេញ ទាំងការសិក្សា ការប្រកបរបរចិញ្ចឹមជីវិត ការគោរពនិងជឿលើជំនឿសាសនា ការធ្វើដំណើរកំសាន្តក្នុងនិងក្រៅប្រទេស ជាពិសេសគឺការជួបជុំដែលប្រកបដោយភាពស្និទ្ធិស្នាលនិងសប្បាយរីករាយ ដូចក្នុងថ្ងៃនេះ។

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក បានមូលមតិគ្នារំលេចនូវផ្ទាំងប៉ាណូយ៉ាងធំ ក្រោមប្រធានបទ អរគុណសន្តិភាព សម្រាប់ថតទុកជាអនុស្សាវរីយ៍ អមដោយរូបថតសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងខ្លឹមសារ អរគុណ នយោបាយ ឈ្នះ ឈ្នះ (១.ធានាសុវត្ថិភាពផ្លូវកាយនិងអាយុជីវិត, ២. ធានាកម្មសិទ្ធិនិងទ្រព្យសម្បត្តិ, ៣.ធានាអាជីពនិងមុខរបរ) និងខ្លឹមសារ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនកម្ពុជា។

ក្នុងកម្មវិធីជួបជុំនេះផងដែរ អតីតមិត្តភក្តិរួមជំនាន់មួយក្រុមនេះ បានរួមសាមគ្គីគ្នារៀបចំអំណោយ ជូនដល់អតីតលោកគ្រូអ្នកគ្រូ ចំនួន៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ ទឹកសុទ្ធ ២កេស, មី០២កេស, ភេសជ្ជៈប៉ូវកម្លាំង២កេស, ត្រីខ២យួរ, ទឹកត្រីឆ្ងាញ់០១ដប ថវិកាចំនួន៨០ម៉ឺនរៀល ដែលក្នុងនោះមានថវិកា អ្នកគ្រូ វ៉ា អ៊ឹមឡេង បានជួយឧបត្ថម្ភ ២០ម៉ឺនរៀលក្នុងម្នាក់ៗ និង អ្នកគ្រូ ឃុន សុខារី បានជួយឧបត្ថម្ភ ១០ម៉ឺនរៀលក្នុងម្នាក់ៗ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, រាជធានីភ្នំពេញ