Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈើប្រណិត​មុខ​៣០​និង​៤០​ឃ្លុំ​ប្រវែង​១,២​ដល់​២​ម៉ែត្រ​ពលរដ្ឋ​អះអាង​ថា​របស់​យាយ​រ៉ែ​ន គ្មាន​សមត្ថកិច្ច​បង្ក្រាប​

ខេត្ត​រតនគីរី ៖  ប្រភព​ពី​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ម្នាក់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភ​: ឆ្នាំ​២០១៧​ថា មាន​ឈើ​ស្ថិត​នៅ​ចំការ​ចាន់ទី ក្នុងភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ឈើប្រណិត​ជាច្រើន​ដុំ​មានមុខ​៣០​និង​៤០​ឃ្លុំ​ប្រវែង​១,២​ដល់​២​ម៉ែត្រ​ពលរដ្ឋ​អះអាង​ថា​របស់​យាយ​រ៉ែ​ន​គ្មាន​សមត្ថកិច្ច​បង្ក្រាប ។​ ​ក្រោយ​ទទួល​ព័ត៌មាន ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​ដល់​ទីតាំង​ស្តុក​ឈើ​ផ្តិត​យក​រូបភាព រួច​ស្វែង​ជួប​យាយ​រ៉ែ​ន​ដើម្បី​បញ្ជាក់​ការពិត គ្រា​ដែល​ជួប​យាយ​រ៉ែ​ន​បាន​បដិសេធន៍​ថា គាត់​ឈប់​រកស៊ី​ជួញដូរ​ឈើ​តាំងពី​មុន​ចូលឆ្នាំ​ចិន​មក​ម្លេះ​។​

​ទោះជា​មាន​ការបដិសេធ​ន៍​ពី​យាយ​រ៉ែ​ន​ថា មិនមែន​ជា​ឈើ​របស់​គាត់ ប៉ុន្តែ​ប្រភព​បាន​បញ្ជាក់បន្ថែម​ថា ឈើ​នៅ​ម្តុំ​សោម​គល់ ជាប់​ផ្លូវជាតិ​មាន​២ ម្ចាស់​គឺ​ឈ្មោះ​យាយ​រ៉ែ​ន និង​ឈ្មោះ​អា​ត នៅ​ទល់មុខ​នោះ ។ តែ​ឈើ​ដែល​ដាក់​ក្រោម​ដើម​ចាន់ទី និង​ក្រោយ​ផ្ទះ​ពលរដ្ឋ ដែល​ឃើញ​នោះ គឺជា​ឈើ​របស់​យាយ​រ៉ែ​ន​ពិតប្រាកដ​។​

​ភ្លាម​អ្នកយក​ព័ត៌មាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច តែ​សមត្ថកិច្ច​ខ្លះ​ក៏​បញ្ជាក់ថា ជា​ឈើ​យាយ​រ៉ែ​ន​ដែរ​ហើយ​កុំ​បង្ករឿង ទៅ​ជួប​គាត់​រក​បាយ​ទឹក​ទៅ ។​ក្រុម​ការងារ​បាន​បន្ត​ទូរស័ព្ទ​ទៅ​លោក ទន់ វីរ​:​ភាព នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ លោក​ឆ្លើយ​ថា គាត់​នៅ​ឆ្ងាយ ដូច្នេះ​ស្នើ​កម្លាំង​អាវុធហត្ថ​ទៅ ។​

​ពាក់ព័ន្ធ​ឈើ​ខាងលើ ប្រភព​ជា​ឈ្មួញ​រកស៊ី​ឈើ​ដូចគ្នា បានបញ្ជាក់​ថា លោក ទន់ វីរ​:​ភាព នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មិន​ទៅ​ណា​ឆ្ងាយ​ពី​កន្លែង​គំនរ​ឈើ​យាយ​រ៉ែ​ន​ទេ ព្រោះ​យាយ​រ៉ែ​ន​មាន​របស់​ចងជើង​ជាប់ ៕

IMG_20170226_104245 IMG_20170226_104236

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី