Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៧២០នាក់នៅភូមិព្រែកថ្មី និងមណ្ឌលសកម្មភាព ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាលក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

កោះធំ៖ ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៧២០នាក់នៅភូមិព្រែកថ្មី និងមណ្ឌលសកម្មភាព ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន ក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១១ ឯកឧត្តម ប៊ី បានវីឡា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ្រោយតាកែវ ឯកឧត្តម លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំព្រែកតាសេក។

 

ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងមោទកភាពជាអនេក ដែលអ្នកស្រុកកោះធំបានទទួលមន្ទីរពេទ្យដ៏ទំនើបមួយគឺមន្ទីរពេទ្យតេជោសែនកោះធំដើម្បីឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់ អភិវឌ្ឍជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានបន្ថែមថា៖មន្ទីរពេទ្យនេះនឹងក្លាយជាទីតាំងផ្តល់ សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុក កោះធំ និងតំបន់ជិតខាងនៃស្រុកនេះផងដែរ។

 

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំឭកផងដែរអំពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នក ទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជា ប្រតិបត្តិករដ៏ឆ្នើម នាំមកនូវការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី សន្តិភាព សេរីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន និងបានបញ្ជាក់ថា៖ កម្ពុជាបានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសភាពដ៏អង់អាចក្លាហានរបស់សម្ដេច ដែលបាននាំមកនូវការ បង្រួបបង្រួមជាតិខ្មែរតែមួយក្រោមដំបូលម្លប់សន្តិភាពពេញបរិបូរណ៍នៅទូទាំងផ្ទៃប្រទេស។

 

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើសូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះអញ្ជើញទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យបានគ្រប់ៗគ្នា ចាប់ផ្ដើមពីម៉ោង៧.០០នាទីព្រឹករហូតដល់ម៉ោង១៥.០០នាទីរសៀល និងបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំជ្រោយតាកែវ ឋិតក្នុងលំដាប់លេខរៀងទី៣ មានរូបទេវតាបាច់ផ្កា ជាសម្គាល់ ឋិតក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន៦គណបក្ស ដោយភ្ជាប់មកជាមួយនូវ ឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

 

គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលសម្រេចបានពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងឃុំជ្រោយ តាកែវរួមមាន៖ ធ្វើស្ពានបេតុង៣ កន្លែងក្នុងនោះ មួយកន្លែងនៅភូមិជ្រោយតាកែវ មួយកន្លែងនៅភូមិ ព្រែកតាទៀង មួយកន្លែងនៅភូមិដើមពោធិ៍ ធ្វើផ្លូវបេតុងនៅ១៦កន្លែងក្នុងនោះនៅភូមិព្រែកថ្មី១កន្លែង ប្រវែង៧៥០ម៉ែត្រ នៅភូមិព្រែកតាឡាច២កន្លែងប្រវែង៥៥០ម៉ែត្រ នៅភូមិព្រែកកំពង់ដមួយកន្លែងប្រវែង ១២០ ម៉ែត្រ នៅភូមិជ្រោយតាកែវ ២កន្លែងប្រវែង៥៥០ម៉ែត្រ និងភូមិព្រែកតាឃិន២កន្លែងប្រវែង ៩៦០ម៉ែត្រ ភូមិព្រែកតាទៀង២កន្លែងប្រវែង៣៥០ម៉ែត្រនៅភូមិព្រែកតាសេក៣កន្លែងប្រវែង ៦៧០ម៉ែត្រ នៅភូមិដើមពោធិ៍២កន្លែងប្រវែង៣៧០ម៉ែត្រ និងភូមិព្រែកភូមិពីរកន្លែងប្រវែង៤៥០ម៉ែត្រ៕

Filed in: ខេត្តកណ្តាល, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី