នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៊ីធួន អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្សខេត្ត/ស្រុក និងឃុំ បានចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ ចែកខិត្តប័ណ្ណគោលនយោបាយគណបក្សប្រជាជនកម្ពុជា និង ជម្រាបជូនអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍឃុំ សង្កាត់ ជម្រាបជូនពីលេខរៀងគណបក្ស បង្រៀនពីរបៀបគូសសន្លឹកឆ្នោត នៅឃុំសែនមនោរម្យ និងឃុំដាក់ដាំ ស្រុកអូររាំង។
ឯកឧត្តម សាយ ម៉េងគីម និងលោកស្រី វិន ស៊ីធួន បានអំពាវនាវប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឫ ឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឃុំសង្កាត់របស់យើង…ជយោ ! គណបក្សប្រជាជនកម្ពុជា ❤️