Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រតិភូ ថ្នាក់ដឹកនាំខេត្ត ចំនួន ០៣ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ ខ្លឹមសារ ស្តីពីការបន្តពង្រឹង​ ពង្រីកកិច្សសហប្រតិបត្តិការលើគ្រប់វិស័យ នៅ ស្រុកខូង ខេត្តចាំប៉ាសាក់ ប្រទេសឡាវ

នៅថ្ងៃសុក្រ​ ១១រោច​ ខែពិសាខ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២២​ តបតាមការអញ្ជើញ របស់ឯកឧត្តម អភិបាលខេត្ត ចាំប៉ាសាក់ និងខេត្តអត្តពឺ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូ ថ្នាក់ដឹកនាំខេត្ត ខេត្តចំនួន ០៣ រួមមានខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តព្រះវិហារ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគ្នាលើខ្លឹមសារផ្សេងៗ ជាមួយខេត្តដែលជាប់ព្រំដែនជាមួយគ្នាកម្ពុជា-ឡាវ លើកិច្ចការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្រោមអធិបតីភាព ឯកឧត្ដម ផន ខាំ វីផាវ៉ាន នាយករដ្ឋមន្ត្រី​ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅស្រុកខូង ខេតចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវ។

គណៈប្រតិភូ ខេត្តស្ទឹងត្រែង ដឹងនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត,​ ខេត្តរតនគីរី ដឹកនាំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត និងខេត្តព្រះវិហារ​ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត។

មានប្រសាសន៍ ក្នុងកិច្ចប្រជុំ ឯកឧត្តម ផនខាំ វីផាវ៉ាន នាយករដ្ឋមន្ត្រី​ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជូននូវវ៉ាក់សាំងកូវីដ-១៩ រថយន្តផ្ទុកវ៉ាក់សាំង ក៏ដូចជា ថវិកា ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការចូលរួម ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងប្រទេសឡាវ។

ក្នុងនោះ ឯកឧត្តម ផនខាំ វីផាវ៉ាន បានបង្ហាញនូវភាពស្និទ្ធ ស្នាល ដែលស្តែងចេញពីចំណងមិត្តភាពដ៏ជិតស្និតនិង រាក់ទាក់បំផុត រវាងប្រទេសទាំងពីរ ក៏ដូច រវាងខេត្តដែលជាប់ព្រំដែនជាមួយគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាង កម្ពុជា-ឡាវ ដល់កំរិតជាដៃគូរ យុទ្ធសាស្ត្រ យូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

ជាការឆ្លើយតបនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដាក់ចេញ យុទ្ធសាស្ត្រ ធ្វើយ៉ាងណា ឲ្យខ្សែព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព. ឯកឧត្តម ផនខាំ វីផាវ៉ាន នាយករដ្ឋមន្ត្រី​ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជំរុញដល់ខេត្ត ចាំប៉ាសាក់ និងខេត្ត អត្តពឺ ដែលជាប់ជាមួយ ខេត្តរបស់ប្រទេសកម្ពុជា ត្រូវរួមសហការគ្នាជាមួយ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី នឹងខេត្ត ព្រះវិហារ ធ្វើយ៉ាងណា ត្រូវកសាងឲ្យបាននូវការពង្រីកចំណងមិត្តភាព ស្មារតី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្ត និងខេត្ត ដែលជាភូមិផងរបងជាមួយគ្នា។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាព ឲ្យខេត្តជាប់ព្រំដែន ធ្វើការជួបប្រជុំ និងពិគ្រោះយោបល់គ្នាជាប្រចាំ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិករ និងជួយគ្នាទៅវិញទៅមក លើ គ្រប់វិស័យ ដែលបម្រើផលប្រយោជន៍ទៅវិញទៅមក៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី