នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ណយ ស្រូន អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី លោក ឈឹម កាន អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្សស្រុកកែវសីមា និងឃុំ បានចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ ចែកខិត្តប័ណ្ណគោលនយោបាយគណបក្សប្រជាជនកម្ពុជា និង ជម្រាបជូនអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍឃុំ សង្កាត់ ជម្រាបជូនពីលេខរៀងគណបក្ស បង្រៀនពីរបៀបគូសសន្លឹកឆ្នោត នៅឃុំស្រែខ្ទុម ស្រុកកែវសីមា។
ឯកឧត្តម ណយ ស្រូន និងឯកឧត្ដម សាយ ម៉េងគីម បានអំពាវនាវប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឫ ឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឃុំសង្កាត់របស់យើង…ជយោ ! គណបក្សប្រជាជនកម្ពុជា ❤️