មណ្ឌលគិរី ÷ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ រួមទាំងលោក លោកស្រី ជាពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លាបាននាំយកនូវបច្ច័យ និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
បច្ច័យនិងទេយ្យវត្ថុ ប្រគេនព្រះសង្ឃរួមមាន÷ អង្ករ ២បេ(១០០គីឡូក្រាម) មី២ កេះធំ , ទឹកផ្លែឈើ ៥កេះ ទឹកដោះគោ ១កេះ និង បច្ច័យចំនួន ២.៤២០.០០០រៀល ៕