Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និង ពង្រឹងការងារសន្តិសុខ

មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម  ឧត្តមសេនីយ៍ទោ
ឡោ សុខា ស្នងការនគរបាលខេត្ត និង មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង
លោក លោកស្រី នាយការិយាល័យជំនាញ អធិការនគរបាល ក្រុង ស្រុក ទាំងប្រាំ និង
វរសេនាតូចនគរបាល ការពារព្រំដែន គោកទាំងពីរ លោក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់ សរុបអ្នកចូលរួម ចំនួន ៦៥ រូប។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ប៉ុន្មានចំណុចដូចខាងក្រោម៖
១-​ពង្រឹង​លើ​ផែនការ​ ស្ដី​ពី​កិច្ច​ការពារ​សន្ដិសុខ​ រក្សា​សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​យុទ្ធនាការ​ នៃ​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥​ ឆ្នាំ​២០២២​ រហូតដល់ការរាប់សន្លឹកឆ្នោតនិងប្រកាស លទ្ឋផលនៃការបោះឆ្នោតត្រូវបានបញ្ចប់ជាស្ថាពរ។
២-​ណែនាំ​បន្ថែម​អំពី​ក្រមសីលធម៌​ វិន័យ​ អាកប្បកិរិយា​ ឥរិយាបថ​ វិជ្ជាជីវៈ​និងក្រមសីលធម៏របស់កងកម្លាំង​នគរបាលជាតិ និង​បម្រាម​មួយ​ចំនួន​ចំពោះ​នគរបាល​ និង​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត។​
៣-​ផ្សព្វផ្សាយ​អំពើ​សា​ទូរលេខ​ចំពោះ​ការ​ជូនដំណឹង​ស្ដី​ពី​ការ​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ លេខ​០៣២​ ។​
៤-​ពពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាសាធារណៈក្នុងកាបោះឆ្នោតអោយមានកាស្ងប់ស្ងាត់និងរលូននិងមានតម្លាភាព។
៥-​ពង្រឹង​លើ​ការងារ​សន្តិសុខនៅតាមបណ្តា ផែន​ជំនាញ​និងលោក អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ និង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​ក្នុងយុទ្ធនាកាឃោសនាបោះឆ្នោតនិងក្នុងថ្ងៃបោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី៥។​
៦-​ពង្រឹង​វេន​ប្រចាំ​បញ្ជា​ ប្រចាំការ​កម្លាំង​ល្បាត​ ត្រៀមសម្ភារៈ និង មធ្យោបាយធ្វើដំណើក្នុងពេលចេញប្រតិបត្តិការ ២៤​ម៉ោង​/​ម៉ោង​ ត្រៀមកម្លាំង​សំរាប់ចេញ​អអន្តរាគមន៍នៅពេលសភាពការណាមួយដែលបានកើតឡើងជាយថាហេតុ។​
៧-​ត្រូវក្តាប់អោយបានរាល់ការងាសន្តិសុខនៅសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅអោយបានច្បាស់លាស់៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី