Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម លី សារី ចូលរួម​បើក​វគ្គ​អប់រំ​សមត្ថភាព វិជ្ជាជីវៈ ដល់​អាជីវករ​លក់ដុំ​និង​រាយ​សម្ភារៈ​កសិកម្ម​ក្នុង​ខេត្ត​

ខេត្ត​បន្ទាយមានជ័យ​៖ មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ បាន​បើក​វគ្គ​អប់រំ​សមត្ថភាព វិជ្ជាជីវៈ ដល់​អាជីវករ​លក់ដុំ​និង​រាយ​សម្ភារៈ​កសិកម្ម​ក្នុង​ខេត្ត​បន្ទាយមានជ័យ ព្រឹក​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​នេះ​នៅ​សាល​ប្រជុំ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ ស្ថិតក្នុង​ភូមិ​ខ្លា​កូន​ចាស់ ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។​

​ពិធី​នេះ​មាន​ការចូលរួម ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក​ប៉ាង​សុ​វណ្ណា​សេដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បន្ទាយមានជ័យ និង​អាជីវករ​មកពី​ខេត្ត​ប្រហែល​៥០​នាក់ ។ ក្នុងនោះ លោក ប៉ាង សុ​វណ្ណា​សេដ្ឋ បាន​មានប្រសាសន៍ថា ការបើក​វគ្គ​អប់រំ​សមត្ថភាព​អំពី​វិជ្ជាជីវៈ​ដល់​អាជីវករ​លក់​សម្ភារៈ​កសិកម្ម​នាពេលនេះ​គឺជា​លើក​ទី​៧​ហើយ​ដែល​មន្ទីរ​កសិកម្ម​ខេត្ត​បាន​សហកា​រណ៍​ជាមួយ​នាយកដ្ឋាន​និតិ​កម្ម កសិកម្ម​នៃ​ក្រសួង​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ ។ ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ​អនុវត្ត​នូវ​គោលការណ៍​ណែនាំ លេខ​១.៣៨៣  ក ស ក​ចុះ​ថ្ងៃទី​២៦​ខែ​កុម្ភៈ ឆ្នាំ​២០១១ និង​លិខិត​លេខ​០៥០ ន ន ក កន​ផ​ចុះ​ថ្ងៃ​ទី​៥​ខែ​មីនា​ឆ្នាំ​២០១៥​របស់​នាយកដ្ឋាន​កសិកម្ម​។​ក្នុងនោះ​ឯកឧត្តម លី សារី ក៏​បាន​មានប្រសាសន៍​ដែរ​ថា​វគ្គ​អប់រំ​សមត្ថភាព វិជ្ជាជីវៈ ដល់​អាជីវករ​លក់ដុំ​និង​លក់រាយ​នៅ​សម្ភារៈ​កសិកម្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ​នោះ​ចង់ឲ្យ​អាជីវករ​ទាំងអស់​បាន​យល់ដឺង​អំពី​ច្បាប់​គ្រប់គ្រង​ថ្នាំ​កសិក​ម្ម និង​ជី​កសិកម្ម​ឲ្យបាន​សី​ុ​ជម្រៅ​ដើម្បី​ឈាន​ដល់​ការអនុវត្ត​និតិ​វិធី​យុត្តិសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធ​សភាព​ខ្ពស់ ។​

​ឯកឧត្តម លី សារី បាន​បញ្ជាក់​ទៀត​ថា​មន្ត្រី​កសិកម្ម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ត្រូវ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​អំពី​គ្រោះថ្នាក់​និង​ហានិភ័យ​ដែល​អាច​បង្កឡើង​ដោយ​ការប្រើប្រាស់​នៅ​សម្ភារៈ​កសិកម្ម​ដល់​សហ​គម​ន៍​និង​មូលដ្ឋាន ។ ហើយ​មន្ត្រី​កសិកម្ម​ទាំងអស់​ត្រូវ​ជួយ​តាមដាន​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​អំពី​សម្ភារៈ​កសិកម្ម ចំណី​សត្វ ដែល​នាំ​ចូល​មក​លក់​ក្នុង​ស្រុក​ខ្មែរ​ដោយ​ល្មើសច្បាប់​គ្មាន​ការត្រួតពិនិត្យ​និង​គ្មា ន​លិខិតអនុញ្ញាត​ពី​ក្រសួង​កសិកម្ម រុក្ខា​បមរ​មាញ់​និង​នេសាទ​។​

​ឯកឧត្តម លី សារី​បាន​បញ្ជាក់ទៀតថា ឯកឧត្តម​បាន​ធ្វើការ​សំណូមពរ​ឲ្យ​អាជ្ញាធរ ស្រុក ក្រុង ទាំងអស់​ត្រូវ​ចុះ​ផ្សព្វផ្សាយ​និង​ធ្វើការ​អប់រំ​ណែនាំ​កសិករ​ក្នុង​មូលដ្ឋាន​ឲ្យបាន​យល់ដឹ​ង​និង​ត្រូវមាន​ស្មា រតី​ប្រុងប្រយ័ត្ន​អំពី​គ្រោះថ្នាក់ និង​ហានិភ័យ​ដែល​អាច​បង្កឡើង​ដោយ​សម្ភារៈ​កសិកម្ម​ជី​កសិកម្ម ដោយ​ប្រើប្រាស់​សម្ភារៈ​កសិកម្ម​ណា​ដែល​ធានា​គុណភាព​ច្បាល់លាស់ និង​មាន​សំបក​វិច​ខ្ចប់ មាន​ស្លាក​សញ្ញា​ព័ត៌មាន​ជា​ភាសា​ខ្មែរ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​ក្រោយ​ពេល​នាំ​ចូល​នឹង​នៅ​ពេល​ចរាចរណ៍​ចែកចាយ​ប្រើប្រាស់ ។ ក្នុងនោះ លោក លី សារី បាន​ឲ្យ​ក្រុង ស្រុក មេឃុំ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​សហការណ៍​ឲ្យបាន​ល្អ ប្រសើរ​មួយ​សមត្ថកិច្ច កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក្នុង​ការអនុវត្ត​ច្បាប់ និង បង្ក្រាប រាល់​អំពើ​ល្មើស​ច្បាប់​ក្នុង​ការធ្វើ​អាជីវកម្ម​លក់ដូរ​សម្ភារៈ កសិកម្ម ពិសេស​ត្រូវ​ចាត់វិធានការ​ដ៏​តឹងរឹង​និង​ត្រូវ​លប់បំបាត់​ការធ្វើ​អាជីវកម្ម​ឬ​ការបង្កើត​មូលដ្ឋាន​អាជីវកម្ម​សម្ភារៈ​កសិកម្ម​ក្លែង​គុណភាព​នៅ​ក្នុង​មូលដ្ឋា​ន ខេត្ត​ឲ្យទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ ៕​

IMG-20170220-WA0038 IMG-20170220-WA0036 IMG-20170220-WA0034

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី