Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជួន សុវណ្ណ ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥, ឯកឧត្តម ឡាយ គឹមលី សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងប៉ោយប៉ែត ទទួលបន្ទុកសង្កាត់ផ្សារកណ្តាល និង លោក គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានដឹកនាំ សមាជិក សមាជិកា បេក្ខជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ជាច្រើនពាន់នាក់ ធ្វើពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងក្រុងប៉ោយប៉ែត នៅទូទាំងសង្កាត់ទាំង៥ រួមមាន៖

១- សង្កាត់ ប៉ោយប៉ែត

២- សង្កាត់ ផ្សារកណ្តាល

៣- សង្កាត់ និមិត្ត

៤- សង្កាត់ អូរជ្រៅ

៥- សង្កាត់ អូរឫស្សី។

យុទ្ធនាការនេះ ឈរលើស្មារតីគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងគោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

ឆ្លៀតក្នុងឱកាសនេះ លោក គាត ហ៊ុល ប្រធានគណបក្សក្រុងប៉ោយប៉ែត បានថ្លែងសារនយោបាយដែលមានអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ នឹងការថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺមានរយៈពេល ១៤ (ដប់បួន) ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ គ្រប់សកម្មភាពឃោសនា ត្រូវបញ្ឈប់ ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត។

ផ្អែកលើបញ្ជីបេក្ខជនផ្លូវការ នៃគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) បានឱ្យដឹងថា មានឃុំ សង្កាត់សរុបចំនួន ១,៦៥២ឃុំ សង្កាត់ ក្នុងចំនួន ២៥ រាជធានី ខេត្ត ដែលត្រូវបានជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ស្មើនឹងចំនួន ២៨,០០៨នាក់ បានធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោត រួចរាល់អស់ហើយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល តាមឃុំ សង្កាត់ដែលសមីគណបក្សនយោបាយបានចុះបញ្ជីបេក្ខជនជាផ្លូវការ៕

Filed in: ក្រុងប៉ោយប៉េត, ព័ត៌មានជាតិ, ព័ត៌មានថ្មី