Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មួញ​ជាច្រើន​ក្រុម​កំពុង​សំរុក​កាប់បំផ្លាញ​ព្រៃឈើ​ព្រៃ​សហគមន៍ និង​ដែនជម្រកសត្វព្រៃ​លំផាត់​

ខេត្ត​រតនគិរី​៖ តាម​សេចក្តីរាយការណ៍​ពី ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​សាមុទ្រ​លើ សមុទ្រ​ក្រោម ភូមិ​ខ្វែង និង​ភូមិ​កែង​សាន់ បាន​បង្ហាញ​អោយដឹងថា ការកាប់បំផ្លាញ​ព្រៃ​សហគមន៍ និង ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ លំផាត់ និង​នៅ​តំបន់​ជាច្រើន​កន្លែង​ក្នុង​ស្រុក​លំផាត់ និង ស្រុក​បរ​កែវ ស្រុក​អូរយ៉ាដាវ ពី​សំណាក់​ក្រុម​ឈ្មួញ​ជា​ច្រើន​ក្រុម​កំពុង​ដឹក​ចេញ​ទៅ​វៀ​ណាម​។​

​តាម​ច្រករបៀង​មួយចំនួន​ជាប់​ព្រំប្រទល់​កម្ពុជា វៀតណាម ដែល​សកម្មភាព​នេះ​បាន កើត ឡើង​ជា​បន្តបន្ទាប់ តាម​ទីតាំង ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ជូន ក៏​បាន​ប្រទះឃើញ​ស្ថានភាព គំនរ​ឈើ និង​រថយន្ត​ក្រុម​ជនល្មើស​បាន​ដឹក​ឈើ​ពេញ ព្រៃ​សហគមន៍​លំផាត់​ឆ្ពោះទៅកាន់ ក្រុមហ៊ុន​មួយ​ដែល​មានឈ្មោះ ជា​ភាសា​វៀតណាម ដែល​គេ​ហៅ​កាត់​(​ក្រុមហ៊ុន​731) ដោយ ក្នុង​ក្រុមហ៊ុន​នោះ​ទទួល​ទិញ​ឈើ ពី​ក្រុម​ឈ្មួញ​ដែល​បាន​ដេញថ្លៃ​ពី​អ្នក​មាន អំណាច និង​ឃុប ឃិត​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ខេត្ត​រតនគិរី ព្រៃ​សហគមន៍​ក្នុង​ស្រុក​លំផាត់​បាន​ប្រែរ​ក្លាយជា​វាល​។​

​ដោយសារតែ​មាន​អំពើពុករលួយ ឃុបឃិត​កាប់បំផ្លាញ ចាប់​ពី​ឃុំ យ៉ា​ទុង មាន អូរ​តាង ចេញ​តាម​ប៉ុស្ដី ព្រំ​ផ្លោះ​ទៅ​ច្រក​អូរ​លាវ អូរ​ថ្ម និង ច្រក​ខ្លាធំ ដែល​កន្លែង​ទាំងនោះ​ក្រុម ឈ្មួញ បាន​ចែក ព្រំ​គ្នា​ដាច់​មិន​អោយ​កាប់​ព្រៃ ចូល​កន្លែង​គ្នា​ទៅមក ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុប​បេសកម្ម​ថ្នាក់ជាតិ តំណាង​ដ៏​ខ្ព​ង​ខ្ពស់​របស់​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាច​ជា ណា​ចក្រ​កម្ពុជា សម្ដេច ហ៊ុន សែន បាន​ថ្លែង​ប្រាប់​នៅ​អង្គប្រជុំ នៅ​សាលា​ប្រជុំ​ខេត្ត ( បញ្ហា បទល្មើស​ព្រៃឈើ​ល្មម​ឆ្អែកឆ្អន់​ហើយ គួរ​គិត​ដល​ជាតិ​ផង និង​កូនចៅ​ជំនាន់​ក្រោយ​។​

​ឯកឧត្តម បាន​ថ្លែង​ក្នុង​វេទិការ​បុក​សរុប​កា​ងារ​ប្រចាំឆ្នាំ 2016 តែ​ទោះជា​យ៉ាងណា​ក្ដី​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី លោក កែប កត់ នាយខ័​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី នៅតែ មិនមាន​វិធានការ​ណាមួយ អោយ​ប្រជាជន​ជឿរ​ជា​ក់បាន​សោះ ក្នុងកា​រ​បង្គ្រាប់​បទ ល្មើស​កាប់ ព្រៃ​យក​ឈើ​ឆ្លងដែន​ទៅ​តាម​ច្រក់របៀង​សោះ  ប្រជាពលរដ្ឋ ក្នុង​ខេត្ត​បាន​អស់សង្ឃឹម​ខ្លាំង​ទៅ​អភិបាលខេត្ត លោក​ថង សាវុន និង លែង​មាន​ជំនឿរ​ទៅ​លើ​នាយខ​ណ្ខ័​រដ្ឋបាល​ព្រៃឈើ​លោក កែប កត់ ហើយ​ព្រោះថា តាំង​ពី​លោក​ទាំងពី​ឡើងកាន់ដំណែង មក​ប្រជាជន​ឃើញ​ព្រៃ ឈើ ចេះ​តែ​វិនាស​ទៅៗ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ តំបន់​ខាងលើ​បាន​ប្រាប់​ខាង​សារព័ត៌មាន​យើង​ថា ក្នុង មួយ​ខែ​ពួកក្រុម​ឈ្មួញ បាន​បង់លុយ ទៅ​អោយ​ខាង​ស្រុក​មិន​ក្រោម​លាន​ដុល្លា​ទេ សំរាប់ ធ្វើ ព្រៃ​សហគមន៍​មួយ​នេះ ខាង​សារព័ត៌មាន​សង្ឃឹមថា សម្ដេច​តេជោ ហ៊ុន សែន និង​ចាប់​វិធាន ការ​ទៅ​លើ​រឿង​នេះ​ផង​ព្រោះ ថា​សម្បិត្ត​ធម្មជាតិ​ព្រៃឈើ​កំពុងតែ​ប្រឈម និង​ការបាត់បង់​ស្ទើរ តែ​ទាំងអស់ ហើយ​ក្នុង​ខេត្ត​រតនគិរី​៕

IMG-201702199ch2 (4) IMG-201702199ch2 (1) IMG-201702199ch2 (2) IMG-201702199ch2 (3)

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី