មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដឹកនាំ លោក លោកស្រីស្នងការរង នឹង អធិការស្រុកបានយកអំណោយគ្រឿង ឧបភោគ បរិភោគ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និង មន្ត្រីនគរបាលដែលបាន រងគ្រោះដោយអគ្គីភ័យកាលពី ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៣:០០នាទី
អស់ចំនួន ២ខ្នង នៅភូមិណងបួរ ឃុំណង ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយម្ចាស់ផ្ទះ មានឈ្មោះដូចខាងក្រោមះ
១.លោក ហុន រស្មី ប្រពន្ធ ឈ្មោះ ពៅ សាអែម ផ្ទះឈើប្រក់ស័ង្កសីមានទំហំ ៧ × ៩ ម ឆេះអស់ទាំងស្រុង និង កាំភ្លើងរដ្ឋ A R ១ដើម របស់រដ្ឋ ។ ហើយរាលដាលឆ្លងទៅឆេះដល់ផ្ទះប្រជាពលរដ្ឋជាប់របង ដែលមាន ឈ្មោះ
២.លោក សាំង ណយ ប្រពន្ធ ឈ្មោះ ប៊ុ ខុន ផ្ទះឈើប្រក់ស័ង្កសី ៤× ៥ម នឹង ទ្រព្យសម្បត្តិខូចខាតទាំងអស់នៅក្នុងផ្ទះ ។ ដោយសមានការយកចិត្តទុកដាក់របស់លោកស្នងការចំពោះមន្រ្តីក្រោមឱវាទផងលោក ឧត្តមសេនីយ៍ទោ ស្នងការលោក ក៏ បានឧបតម្ភថវិការចំនួន ១,២០០ ០០០រៀល ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំណងឃីលិកផងដែរ ។ និងនាំយកអំណោយជូនអ្នករងគ្រោះដោយអគីភ័យទាំង ពីរ គ្រួសារ រួមមានដូចជា៖
– អង្ករ១៥០Kg – ទឹកសុទ្ធ ០៨ កេះ
– ទឹកត្រី ទឹកស៊ីអ៉ីវ ០៦ យួរ – ម៉ាស់ ១៩ ប្រអប់
– ម៉ី ០១ កេះ – ត្រី ខ ០៧ យួរ – ប៊ីចេង ០២ កញ្ចប់ – មុង ចំនួន ១០ – ភួយចំនួន ០៨
– អាកុល ០២ កាន – កន្ទេលពូកចំនួន ០៥
– តង់ចំនួន ០៣ – សារ៉ុង ចំនួន ០៣ – ឯកសណ្ឋាន នគរបាលចំនួន ០២ កំផ្លេ – ថវិការបស់ស្នងការខេត្តចំនួន ២,៥០០ ០០០ រៀល នឹង- ថវិការបស់អធិការស្រុកចំនួន ១,២០០ ០០០ រៀល ចែកជូនទៅដល់គ្រួសារជនរងគ្រោះដោយសារអគ្គិសភ័យ ឆាបឆេះនោះផង ។ ចំពោះថវិការ លោក ហុន រស្មី ព្រមទាំងគ្រួសារទទួលបាន ៣.០០០.០០០៛(បីលានរៀល)។
រីឯលោក សាំង ណយ ព្រមទាំងគ្រួសារទទួលបាន ៧០.០០០០៛(ចិតសិបមុឺនរៀល) ហើយលោក ស្នងការបានអោយកំលាំងប៉ុស្តិ៍ កំឡុងការពារជួយរើផ្ទះឆេះចេញនឹងរៀបចំសំអាតផងដែរ ៕