Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

គ្រួសារអតីតយុទ្ធជន ក្នុងខេត្តស្ទឹងត្រែង ចំនួន២៩ គ្រួសារ ទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល

នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះ​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធី ចាប់ឆ្នោតជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ អតីតយុទ្ធជន ចំនួន ២៩ គ្រួសារដែល ត្រូវប្រគល់ជូន ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងតង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស្វាយ ញ៉ន​ ប្រធានសមាគមអតីតយុទ្ធជនខេត្ត​,លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អាជ្ញាធរ និងប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក ជាច្រើនផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្តល់ជូនអំណោយជា សារុង នឹង ថវិកា ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម ជូនគ្រួសារយុទ្ធជន ទាំង ៥០ គ្រួសារ ដែលបានចូលរួមក្នុងពិធី ក្នុងមួយ គ្រួសារ ៗ ទទួលបាន សារុង ០១ នឹង ថវិកា ៤០,០០០ រៀល ផងដែរ៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី