មណ្ឌលគិរី ÷ នៅព្រឹក ថ្ងៃចន្ទ២កើត ខែពិសា ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥. ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានបើកកិច្ចប្រជុំដាក់ ផែនការដល់ លោក លោកស្រី ជាស្នងការរងក្នុងយុទ្ធនាការ ពង្រឹងដល់ កងកម្លាំងនគរបាលនៅ តាមបណ្ដារការិយាល័យ និង ឣធិការនគរបាលក្រុងស្រុកទាំងប្រាំ កម្លាំងនគរបាលវរសេនាតូច នគរបាលការពារ ព្រំដែនគោកទាំងពីរ ដើម្បីត្រួតពិនិត្យពង្រឹងកម្លាំង ដើម្បីពការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឣណត្តិ ទីប្រាំឆ្នាំ២០២២ ខាងមុខនេះ ដើម្បីឲ្យទទួលបាន លទ្ធផល្ឣ ប្រសើជាពិសេសគ្រប់គណបក្សនយោបាយទាំងឣស់ ត្រូវបានការពារនិងធានានៅសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងពេលឃោសនា និង ដំណើរការបោះឆ្នោត ជ្រើរើស ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានបោះឆ្នោតចប់សបគ្រប់ជាស្ថាពរ ។
ទន្ទឹមគ្នានោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានជម្រុញដល់ឣស់លោក លោកស្រី ជាស្នងការរងត្រូវចាត់តាំងកម្លាំងនៅតាមបណ្ដា ផែននីមួយៗត្រូវត្រៀមកម្លាំងវេន ប្រចាំបញ្ជាម្ភៃបួនម៉ោងលើម៉្ភៃបួនម៉ោងដើម្បី ទ្រ សភាពការណ៍ដែលបានកើតឡើងនៅតាមមូលដ្ឋានផងដែរ ៕