Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

គណបក្សប្រជាជាជនកម្ពុជា មិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់នោះឡើយ

ភ្នំពេញ៖ គណបក្សប្រជាជាជនកម្ពុជា មិនរើសអើង ហើយជួយការពារអាយុជីវិត ដោយ មិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ពោលគឺ មិនមានគណបក្សមួយណា បានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជាឡើយ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជាជនកម្ពុជាចំនួន៧៨រូប នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ឧសភា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវិត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយ ។ មិនមានគណបក្សណាហ៊ានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជា ដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលបាន ឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងក្លាលើសុខុមាលភាព ប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដូស ទី ៣បានចំនួនជាង១០០%ហើយ ៗ បាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែម ទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ