Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចូលរួមអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”

នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ។ ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ លោកប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ គណៈអភិបាលខណ្ឌ នាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ តំណាងយោធាភូមិភាគពិសេស លោក លោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រី តំណាងសហជីព និងមន្រ្តីរាជការជាគ្រូបង្រៀន។

ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បង្ហាញពីមនោ សញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅបំផុត៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ