Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម វ៉ា គឹមហុង និងឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញចុះសួរសុខទុកយោធា និងត្រួតពិនិត្យ ផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-ឡាវ ភូមិសាស្រ្តស្រុកសៀមប៉ាង!

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ កងកំលាំងយោធា និងត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថាបនាដោយកងឯកភាពស្ថាបនាថ្នល់ – ស្ពានលេខ ៧១៥និងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៧ នៃបញ្ហាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ លើភូមិសាស្រ្ត ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសសាកសួរសុខទុក្ខ និងត្រួតពិនិត្យផ្លូវស្ពាន ក្រវាត់ព្រំដែន នា ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មានការរួមដំណើរ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការភូមិភាគទី១ និង មេបញ្ជាការរង វិស្វកម្ម មន្រ្តីជំនាញនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន មន្រ្តីនៃមន្ទីរអង្គភាពដែលពាក់ព័ន្ធ កងកំលាំងនគរបាល និងនាយទាហានជំនាញជាច្រើនរូបទៀត។

នាឱកាសសួរសុខទុក្ខ យោធា នៃកងស្ថាបនាថ្នល់លេខ៧១៧ ឧត្តមសេនីយ៍ត្រី សុខ សុផល, និងឧត្តមសេនីយ៍ត្រី សេង អិត មេបញ្ជាការកងឯកភាពទាំង២ បានរាយការណ៍ជាបន្តបន្ទាប់ ជូនគណៈប្រតិភូជ្រាបអំពីសកម្មភាព និងលទ្ធផល នៃការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើភូមិសាស្ត្រ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួមមានការដ្ឋានផ្លូវ ចំនួន ០៣ខ្សែ រួមទាំងសំណង់មុខទឹក លើខ្សែផ្លូវ មេ បន្ត ពីPk17+000 ដល់អូរអាល័យ ប្រវែង១៧គ.ម ផ្លូវខ្នង បំបែកពីផ្លូវមេ – អូរតាង៉ាវលើ ប្រវែង៨គ.ម ផ្លូវមេ បន្តពីផ្លូវបំបែកជាមួយផ្លូវខ្នែង ឆ្ពោះទៅព្រលាន អូតាង៉ាវ ប្រវែង៣គ.ម។

ឯកឧត្តម វ៉ា គឹមហុង ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពស្ថាបនាផ្លូវនិងសំណង់មុខទឹករបស់មេបញ្ជាការ មេបញ្ជាការរង កងឯកភាព ទាំង២ និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលក្នុងរយៈពេលកន្លងមក ទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៍កងឯកភាព ទាំងពីរបានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា ឡាវ លើភូមិសាស្ត្រ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង រហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងច្រើន គួរជាទីមោទន:បំផុត ។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា សមិទ្ធិផលផ្លូវខ្សែក្រវ៉ាត់ព្រំដែននិងបង្គោលខណ្ឌសីមាព្រំដែនទាំងអស់នេះហើយជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន សំរេចចេញជារូបរាងយ៉ាងល្អរឹងមាំពីម្លប់សន្តិភាព ក្រោមការអនុវត្តនយោបាយកសាងព្រំដែន ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដាក់ចេញ កសាងខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយដើរទន្ទឹមនឹងអនុវត្តគោលការណ៍ កសាងខឿនការពារប្រទេសគឺជារបស់ប្រជាជន ៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី