មណ្ឌលគិរី ÷ ដោយអនុវត្តន៍តាមការដឹកនាំចង្អុលបង្ហាញក៏ដូចជាបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ក្រសួងមហាផ្ទៃ និង អគ្គស្នងការរដ្ឋាននគរបាលជាតិ នាថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី។ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ នីតិវិធី ក្រមសីលធម៌ និងតួនាទីភារកិច្ចរបស់ភ្នាក់ងារការពារសន្តិសុខ ការិ.បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងលោក គិន ជាន ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត (ល គ ធ.ខ ប) និងមានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារសេនាធិការ ការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការ អធិការរងនគរបាលក្រុង-ស្រុកទាំង០៥ នាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ មន្ត្រីជំនាញ គជប ខេត្ត និងប្រជាការពារ សរុបចំនួន ១០៥ នាក់។ (អស់រយៈពេលពេញ១ថ្ងៃ)
ជាកិច្ចចាប់ផ្ដើមឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក៏បានផ្តាំផ្ញើ ដល់គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរដែនដី ជាពិសេស ត្រូវធ្វើការណែនាំក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួន ។ ដោយឡែក គណបក្សនយោបាយ សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល ក៏ត្រូវចូលរួមសហការក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឲ្យប្រព្រឹត្តទៅដោយរលូន ទៅតាមប្រតិទិនដែលបានកំណត់ជាចុងក្រោយ លោក គិន ជាន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តលោកក៏បានថ្លែងអំណរគុណនិងកោតសរសើដល់កងកម្លាំង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលតែងតែយកចិតទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ផងដែរ ៕