Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រថយន្ត ចុះ​សាឡាង​ដាច់​ហ្វ្រាំង ក្រឡាប់​ផ្ងារជើង

ត្បូងឃ្មុំ ៖ គ្រោះថ្នាក់​ចរាចរណ៍រ​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​កែឆ្នៃ ១ គ្រឿង​ដឹក​អង្ករ​ពេញ បាន​ក្រឡាប់​ផ្ងារជើង​នៅលើ​សាឡាង ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៦ និង ៣០ នស​ទី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ
២០១៧ ។​

​បើ​តាម​ប្រភព​ពី​លោក វរៈសេនីយ៍ត្រី អ៊ុក ពៅ អធិការរង​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រូចឆ្មា​បាន​អោយដឹងថា នៅវេលា​ម៉ោង​ខាងលើ មាន​រថយន្ត​កែឆ្នៃ​ពណ៌​ត្រួយ​ចេក​មួយគ្រឿង ពាក់​ស្លាក​លេខ ព្រៃវែង 6A 0269 ដឹក​អង្ករ​ពេញ​ឡាន បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចុះ​សាឡាង​ដើម្បី​ឆ្លង​ទៅ​ខាង​ស្រុក​ស្ទឹងត្រង់ ហើយ​ស្រាប់តែ​កំពង់​ចុះ​ចំណោត រថយន្ត​ដាច់​ហ្វ្រាំង ទៅ​បុក​បង្កាន់ដៃ​សាឡាង​ខាងឆ្វេង បណ្តាលអោយ​ក្រឡាប់ ផ្ងារជើង​នៅលើ​សាឡាង ចំណែក​អ្នកបើកបរ​រងរបួស​ធ្ងន់ ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។​

​ចំណែក​អ្នកដំណើរ និង មធ្យោបាយ​ផ្សេងទៀត​ពុំ​មាន​រងរបួស និង ខូចខាត​អ្វី​នោះទេ ។​
​បន្ទាប់​ពី​ហេតុ​កាណ៍​នេះ​កើតឡើង​សាឡាង​ដែល​រថយន្ត​ក្រឡាប់​នោះ​បាន​បើក​មក​អែប​ខាង​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម ហើយ​ទុកអោយ​សាឡាង​មួយ​ផ្សេងទៀត​ដំណើរការ​ធម្មតា ៕

IMG-20170214ch4 (1) IMG-20170214ch4 (2)

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មានជាតិ, ព័ត៌មានថ្មី