មណ្ឌលគិរី ÷ នៅរសៀល ថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក.ព.ស ២៥៦៥ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី។ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមេសា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខឆ្នាំ២០២២។
– កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអស់លោកលោកស្រីជាស្នងការរងលោកប្រធានការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរលោក
នាយប៉ុស្តិ៍ទ្វេរភាគីទាំង០៣លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃំុសង្កាត់ ដែលបានចូលរួមសរុបចំនួន១០៥នាក់ ។
-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតិអោយលោកវរសេនីយ៍ឯក មុំ អុីន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៏សង្ខេបស្តីពីលទ្ធផលការងារ ប្រចាំខែមេសា ឆ្នាំ២០២២ និង លើកទិសដៅអនុវត្តខែបន្តនា ឆ្នាំ២០២២។ ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ ស្នងការបានអនុញ្ញាតិអោយអស់លោកលោកស្រីជាស្នងការរងឡើងធ្វើបទអត្ថាធិប្បាយលើកឡីងពីចំនុចប្រឈមមួយចំនួននិងលទ្ធផលការងារដែលសំរេចបានតាមបណ្តាការិយាល័យជំនាញនិងចំនុចខ្វះខាតមួយចំនួនដើម្បីផ្ទៀងផ្ទាត់ទៅលរបាយការណ៍ដែលការិយាល័យជំនាញផ្តល់ជូនអោយបាត្រឹមត្រូវនិងអោយបានច្បាស់។
ទន្ទឹមគ្នានោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការមានប្រសាសន៍កោតសរសើរដល់អស់លោកស្រីជាស្នងការរងលោកប្រធានការិយាល័យជំនាញនិងលោកមេបញ្ជាការវរសេនាតូចនគបាលព្រំដែនគោកទាំងពីរព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និង លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំ សង្កាត់ដែលបាខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមបណ្តាជំនាញនិមួយៗទទួលបានលទ្ធផលល្អប្រសេីរជាពិសេសក្នុងយុទ្ធនាការទប់ស្កាត់នៃការរីករាលនៃជម្ងឺកូវុីដ១៩ទោះបីជម្ងឺកូវុីដ១៩មានការធ្លាក់ចុះច្រើនហើយក្តី ។ ឯកឧត្តមឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍បន្តនិងជំរុញអោយកម្លាំទាំងអស់
ត្រូវតែយកចិត្តទុកដាក់បន្តអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលបីកុំបីការពារនិង០២ចូលរួម។ បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការបានអនុញ្ញាតិអោយលោកវរសេនីយ៍ឯក ម៉ៅ រិទ្ឋី នាយការិយាល័យបុគ្គលិកឡើងអ៊ានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីកាប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណាងមន្រ្តីនគរបាលចំនួន០២រូប។
មុននិងបញ្ចប់នៃកិច្ចប្រជុំ ប្រចាំខែមេសា ឆ្នាំ២០២២ នាពេលនេះឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍អោយមន្រ្តីនគរបាលនៅតាមបណ្តាអធិការក្រុងស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់ត្រូវពង្រឹងការងារអោយបានល្អប្រសើរនិងបង្ការទប់ស្កាត់នៅរាល់បទល្មេីសនានានៅតាមមូលដ្ឋាន ជាពិសេសបទល្មើស ព្រហ្មទណ្ឌក្នុង ខែមេសា ទូទាំងក្នុងខេត្តមណ្ឌលគិរី មាន០៣/០៣ករណីហើយពុំមានការប្រែប្រួលទេ)ក្នុងនោះរួមមាន បទ ឧក្រិដ្ឋ ០២ករណីឃាតកម្ម ចំនួន០១លើក និង មានមនុស្សស្លាប់០១នាក់) ករណីរំលោភសេពសន្ធវៈ ចំនួន០១ លើកមនុស្សរងគ្រោះ ចំនួន០១នាក់ )
បទ មជ្ឈិម ករណីលួច ចំនួន០១ លើកមនុស្សរងគ្រោះចំនួន០២នាក់។ ដោយអនុវត្តទៅលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព។