Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គេស និងលោកស្រី ជីវ មួយហៀង !

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ភេសជ្ជៈប៉ូវកម្លាំង ចំនួន៥០០កេស ពី លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គេស និងលោកស្រី ជីវ មួយហៀង ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គេស និងលោកស្រី ជីវ មួយហៀង ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំង ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ