រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល គ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករចំនួន០១តោន, មីជាតិចំនួន ១០០កេស, ទឹកបរិសុទ្ធ វីតាល់ ចំនួន១០០កេស ពី សមាគមវិនិយោគគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សមាគមវិនិយោគគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕