Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈើ​ប្រណិត​២​រទេះ​ម៉ូតូ​របស់​ឈ្មួញ​ឈ្មោះ យ៉ាវ លាវ​ហេង ជនជាតិ​វៀតណាម​ត្រូវ​បាន​បង្ក្រាប​

​ខេត្ត​រតនគិរី​៖ ឈើ​ប្រណិត​២​រទេះ​ម៉ូតូ​របស់​ឈ្មួញ​ឈ្មោះ យ៉ាវ លាវ​ហេង ជនជាតិ​វៀតណាម ដឹកយក​ទៅ ទីតាំង​ស្តុក​មួយកន្លែង ត្រូវ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតនគីរី ដឹកនាំ​កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ដ​កិ​ច្ច​​ចុះ​បង្ក្រាប​​និង​ដកហូត​ឈើ​ប្រភេទ​ធ្នង់​មួយចំនួន កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភ​: ឆ្នាំ​២០១៧​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​គីរ ។​

​នគរបាល​សេដ្ឋកិច្ច​ខេត្ត​រតន​:​គី​រី​ដែល​ចុះ​បង្ក្រាប​បានឲ្យដឹងថា ផ្ទះ​មួយ​កន្លែង​ដែល​ស្តុក​ឈើប្រណិត​លួចលាក់​ស្ថិតនៅក្នុង​ភូមិ​ឃុំ​ខាងលើ​ត្រូវបាន​កម្លាំង​ចុះ​បង្ក្រាប​នេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ យ៉ាវ លាវ​ហេង ភេទ​ប្រុស ជនជាតិខ្មែរ​។​

​ឈ្មួញ​ម្នាក់​នេះ​សកម្ម​ក្នុង​ការប្រមែប្រមូល​ទិញ​ឈើ​មក​ស្តុក​ទុក្ខ​ទាំងយប់​ទាំង​ថ្ងៃ​ពី​ឈ្មួញ​ផ្សេងៗ​ដែល​ដឹក​តាម​ម៉ូតូ រួច​ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ​ដោយ​ពុំ​ញញើត នឹង​ការទប់ស្កាត់ បង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​នោះ​ឡើយ​។​

​ក្រោយ​ពី​កម្លាំង​ជំនាញ​បង្ក្រាបបាន​ឈើ​ទាំង​នោះ​ដឹក​យក​មក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត នឹង​កសាង​សំណុំបែបបទ​ប្រគល់​ទៅឲ្យ​ជំនាញ​រដ្ឋបាលខ​ណ្ឌ​ព្រៃឈើ​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​ចំណែក​ម្ចាស់ផ្ទះ​ត្រូវ​បង់​ផាកពិន័យ​តាម​ច្បាប់​ព្រៃឈើ ៕

IMG-20170213-WA0096 IMG-20170213-WA0098 IMG-20170213-WA0099

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី