Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធ​ហត្ថ​​ក្រុុង​បាត់​ដំបង​ឃាត់​ខ្លួន​​បុរស ៤ នាក់ និងថ្នាំ​ញៀន​​ម៉ា​ទឹកកក ៩៩៩ ក្រាម​​បញ្ជូន​ទៅ​តុលាការ

បាត់ដំបង ៖ អាវុធហត្ថ ក្រុងបាត់ដំបង ឃាត់ខ្លួនបុរស ៤ នាក់ និងថ្នាំញៀន ម៉ាទឹកកក ៩៩៩ ក្រាម និងកាំភ្លើងខ្លី ១ ដើម ព្រមទាំងសំភារៈ មួយចំនួន ទៀត រួចកសាង សំណុំរឿង បញ្ជូនទៅ តុលាការ នារសៀល ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៤ ចាត់ការ តាមនិតិវិធី ។

ហេតុការណ៍បង្ក្រាប ធ្វើឡើងកាលពីវេលាម៉ោង១៩ និង ៣០យប់ ថ្ងៃទី២៨ ខែមករាឆ្នាំ២០១៤ នៅចំណុចសួននាគបាញ់ទឹក ឋិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង បានអោយដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ៤ នាក់ ទី១ ឈ្មោះ ធី សុភ័ក្រ្ត អាយុ ២៩ ឆ្នាំ ជាយោធាកងពលលេខ ៦ រស់នៅផ្លូវលេខ ១៤៨ សង្កាត់ផ្សារ កណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ថុង គឹមលាង អាយុ ២១ ឆ្នាំ ជាអ្នកកាន់ថ្នាំញៀន ស្នាក់បណ្តោះអាសន្ន ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី៣ ឈ្មោះ សុខ ហេង អាយុ ៥០ ឆ្នាំ ជាអ្នកទិញ រស់នៅភូមិ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ទី៤ ឈ្មោះ សារី ថាន់ អាយុ ៣៤ ឆ្នាំ ជាអ្នកទិញ រស់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាង ដែលរឹបអូសបាន មានថ្នាំញៀន ប្រភេទ ម៉ាទឹកកក ១ ថង់ធំ ស្មើទំងន់ ៩៩៩ ក្រាម ទាំងថង់រថយន្តម៉ាកប៉ាជីរ៉ូ ១ គ្រឿង កាំភ្លើងខ្លី ម៉ាកឡុក ១ ដើម គ្រាប់ ចំនួន ១២ គ្រាប់ កាតយោធា និងលិខិតបេសកកម្ម ១ សន្លឹក និង សម្ភារៈមួយចំនួន ទៀត ។

ឈ្មោះ ធី សុភ័ក្រ្ត ជនសង្ស័យ បានអោយដឹងថា ខ្លួនបានស៊ីឈ្នួល កាន់ថ្នាំញៀន ពីភ្នំពេញ មកបាត់ដំបង ដោយជួលរថយន្តគេ និងនាំប្អូន ឈ្មោះ ថុង គឹមលាង មកលេងបាត់ដំបង ។ ពេលមកដល់ ត្រូវ ឈ្មោះ សុខ ហេង និង ឈ្មោះ សារី ថាន់ ទូរស័ព្ទ ណាត់យកថ្នាំ ហើយពេលកំពង់ដោះដូរ ក៏ត្រូវសមត្ថកិច្ច ឡោមព័ទ្ធឃាត់ខ្លួន បានតែម្តង ។

លោក សំ វីឡូង មេបញ្ជាការរង បានបញ្ជាក់ថា ក្រោយពីធ្វើតេស ហើយសមត្ថកិច្ច រៀបចំបញ្ជូន ជនសង្ស័យទាំង ៤ នាក់ និង វត្ថុតាង កសាងសំណុំរឿង ពីបទជួញដូរ គ្រឿងញៀនខុសច្បាប់ បញ្ជូនទៅ តុលាការ នារសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ចាត់ការ តាមនិតិវិធី ៕

2014_01_29a

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី