Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៊ិញភឿក សាធារណ:រដ្ឋ សង្គមនិយមវៀតណាម អញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃចន្ទ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២គណ: ប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៊ិញភឿកសាធារណៈ
រដ្ឋសង្គមនិយមវៀតណាមបាន អញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៉ួយ ស៊ន់ថាំង ស្នងការនគរបាលខេត្តប៊ិញភឿក សាធារណ:រដ្ឋសង្គមនិយម វៀតណាមបានអញ្ជើញមកជួបសំណេះសំណាលសួរសុខ
ទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំអស់លោកស្រីជាស្នងការរងព្រមទាំងមន្ត្រីក្រោមឱវាទ បានជួបសម្ដែងការគួរសមចំពោះ ភាគីវៀតណាម
ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខជូនពរ ឆ្នាំថ្មីនាពេលនេះ។

លោកវរសេនីយ៍ឯក ប៉ួយ ស៊ន់ថាំង បានមាប្រសាសនថាទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលនៅជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំក៏ដោយស្នងការដ្ឋាននគរ
បាលនៃខេត្តទាំងពីរ (ខេត្តមណ្ឌលគិរី និង ខេត្ត
ប៊ិញភឿក) នៅតែរក្សាបាននូវទំនាក់ទំនងនិងគ្នាបានយ៉ាងល្អប្រសើរ ជាប្រចាំតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌគិរីបានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូនៃ ខេត្ត ប៊ិញភឿក សារធារណ:រដ្ឋសង្គមនិយមវៀណាមដែលតែងតឧបត្ថម្ភគាំទ្រដល់អង្គភាពស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

លោកវរសេនីយ៍ឯក ប៊ួយ ស៊ន់ថាំង ស្នងការនគរបាលនៃ ខេត្តប៊ិញភឿក បានថ្លែងនូវការកោតសរសើរអំពីការអភិវឌ្ឍន៍រីកចម្រើយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបានថ្លែងអំណរគុណចំពោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលបានបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមជាកងកម្លាំងនគរបាលនៃប្រទេសយើងទាំងពីរកម្ពុជា និងវៀតណាម និងបានសូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់កងកម្លាំងនៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី និង ក្រុមគ្រួសារ សូមទទួលបាននូវ សេចក្តីសុខ សេចកី្តចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាល គ្រប់លំដាប់ថ្នាក់បានប្រគល់ជូន និងសូមឱ្យចំណងមិត្តភាព សាមគ្គីភាពសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ស្ថិតស្ថេរចីរកាល ។

នៅក្នុងឱកាសនេះផងដែរ ប្រតិភូនៃអង្គភាពទាំងពីរ ក៏បានជូនកាដូរអនុស្សាវរីយ៍ទៅវិញទៅមក។
ដោយឡែកប្រតិភូរនៃខេត្តបានជួយុឧបត្ថម្ភថវិកាចំនួន១០០លានដុងជូនដល់ ស្នងការនគរបាលខេត្តមណ្ឌលគិរីនាឱកាសនោះផងដែរក្នុងការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការកែលម្អ សោភ័ណភាពក្នុងទីតាំងអង្គភាពផងដែរ ។

 

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី