នៅព្រឹកថ្ងៃចន្ទ ១០កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត គីម សាំងយ៉ុន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារថែទាំនិងព្យាបាលទារកស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយរបស់អង្គការកូហ្វី(KOFIH) របស់សាធារណៈរដ្ឋកូរ៉េ។
ពិធីនេះធ្វើឡើងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងមានការអញ្ជេីញចូលរួមពីសំណាក់ ថ្នាក់ដឹកខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត។
លោកវេជ្ជបណ្ឌិត គីម សាំងយ៉ុន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាទាក់ទងនិងអត្រាមរណៈភាពកុមារអាយុក្រោម៥ឆ្នាំ យើងត្រូវឆ្ពោះទៅមុខជាមួយនិងគុណភាពនៃការថែទាំកុមារនិងទារកនឹងកើតឲ្យកាន់តែប្រសើរឡើងនៅក្នុងគ្រឹះស្ថានសុខាភិបាលសាធារណៈ។
លោកវេជ្ជបណ្ឌិតបន្តថាមូលនិធិកូរ៉េសម្រាប់ថែទាំងសុខភាពអន្តរជាតិហៅកាត់ថាកូហ្វីគឺជាភ្នាក់ងារជំនួយផ្លូវការដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលនៃសាធារណរដ្ឋកូរ៉េនិងកំពុងធ្វើការគាំទ្រដល់ក្រសួងសុខាភិបាលឲ្យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជាតិផ្នែកសុភាពមាតានិងទារកព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោកថា ខេត្តចំនួន១២ក្នងមានខេត្តស្ទឹងត្រែងផងដែរបានបង្ហាញពីឆន្ទះម៉ុតមាំក្នុងការកែសម្អថែទាំទារកទើបនឹងកើត ហើយកូហ្វីបានសម្រេចចិត្តគាំទ្រមិនត្រឹមតែសម្ភារៈបរិក្ខាវេជ្ជាសាស្ត្រសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ទាំងអាគារថែទាំទារកផងដែរ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថ្លែងអំណរគុណដល់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិហៅកាត់ថាកូហ្វី (KOFIH) ដែលបានផ្តល់ទាំងសម្ភារៈបរិក្ខា និងអាគារសម្រាប់ថែទាំទារកដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដែលនេះជាចំណងដៃថ្មីមួយសម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ហើយនេះក៏ជាសមិទ្ធផលថ្មីមួយទៀត ដែលជាការរីកចំរើននៅក្នុងវិស័យសុខាភិបាល ស្របពេលដែលប្រជាជននិងវិស័យសុខាភិបាលកំពុងត្រូវការជាចាំបាច់សម្រាប់សុខភាពគ្រប់ៗគ្នា។
ឯកឧត្តមអភិបាលខេត្តបន្តថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងគិតគូយ៉ាងខ្លាំងក្លាបំផុតលើផ្នែកសុខាភិបាល ដែលក្នុងនោះក៏បានដឹកនាំគិតគូអំពីការកសាងនូវមន្ទីរពេទ្យ បណ្ឌលសុខភាព ប៉ុស្តិ៍សុខាភាពនៅថ្នាក់តំបន់នៅមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ហើយអាគារថ្មីនេះជាផ្នែកមួយដែល ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទទួលបានសម្រាប់ទ្រទ្រង់ថែទាំសុខាភាពផ្នែកកុមារទារកក្នុងខេត្ត និងជាការផ្តល់សេវាសាធារណៈ សេវាសុខាភិបាលឲ្យគៀកនិងប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តម ស្វាយ សំអ៊ាង បានណែនាំដល់មន្ត្រីនិងបុគ្គលិកសុខាភិបាល ទាំងត្រូវខិតខំប្រឹងប្រែងអនុវត្តការងារ បម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋឲ្យបានល្អ ប្រើប្រាស់អាគារថ្មីទើបទទួលបាននាពេលឲ្យចំទឹសដៅនិងមានប្រសិទ្ធភាព ពិសេសអនុវត្តឲ្យបាននូវក្រមសីលធម៍វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន។
គួបញ្ជាក់ផងដែរអាគារថែទាំនិងព្យាបាលទារកដែលបានដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះចាប់ផ្តើមសាងសង់នៅដើមខែមករា ឆ្នាំ២០២២ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២៕