មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃចន្ទ១០កើត ខែ ចេត្រឆ្នាំឆ្លូវ ត្រីស័ក.ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ខែ មេសា ឆ្នាំ ២០២២នាវេលាម៉ោង៨,០០នាទីនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យនិងពង្រឹងកម្លាំងនគរបាលការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ឆ្នាំ២០២២ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។ និងមានកាអញ្ជើញចូលរួមពីអស់ លោកលោកស្រីជាស្នងការរងលោកប្រធានការិយាល័យជំនាញលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំលោកមេបញ្ជាការវរៈការពារព្រំដែនគោកទាំងពីរលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង ២១ឃុំសង្កាត់ដើរបានចូលរួមសរុបចំនួន១១១នាក់។
-ជាកិច្ចចាប់ផ្ដើមបើកកិច្ចប្រជុំឧត្តមសេនីយ៍ទោឡោ សុខាស្នងការនគរបាលខេត្តបាប្រសាសន៍
បើកកិច្ចប្រជុំត្រួតពិនិត្យនិងពង្រឹងកងកំលាំងនគរបាលការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោស្នងការបានជំរុញឲ្យគ្រប់ផ្នែកជំនាញទាំងអស់ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២១ ឃុំសង្កាត់ខិតខំយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ខាងមុខបានល្អប្រសើរត្រូវពិនិត្យអោយបានច្បាស់លាស់ទៅលើគណ:បក្សនយោបាយក្នុងការងារសន្តិសុខនិងធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងកាបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។
-មុននឹងបញ្ចប់លោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តប្រគល់ជូននៅម៉ាស៊ីនសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណជូនដល់លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំនិងបានប្រគល់នៅកុំព្យូទ័រក្នុងមួយស្រុកចំនួន ០១ គ្រឿងដល់លោកអធិការនគរបាលក្រុងស្រុកទាំង ០៥ នាឱកាសនោះផងដែរ។