នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ. ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីបុណ្យប្រាសាទព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត គណៈអភិបាលស្រុកថាឡាបរិវ៉ាត ប្រធាន អនុប្រធាន មន្ទីរអង្គភាព និង ប្រជាពលរដ្ឋមកកម្សាន្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
ពិធីបុណ្យប្រាសាទព្រះគោ ផ្សារភ្ជាប់សិល្បៈវាយខែលរបស់ជនជាតិដើមភាគតិច ក្រោយខកខាន ប្រារព្ធ ជាង ២ ឆ្នាំ ដោយសារបញ្ហា រីករាលដាលខ្លាំង នៃ ជំងឺកូវីត_១៩ ។
ឯកឧត្តម ស្វាយ សំអ៊ាង បានចាត់ទុកពិធីវាយខែលជាការ បញ្ជាក់អត្តសញ្ញាណជនជាតិដើមភាគតិច និងរំលឹកគុណ ព្រះគោដែលជួយថែរក្សាពលរដ្ឋឲ្យរស់នៅប្រកបដោយសេចក្ដី សុខ និងជាការថែរក្សា អភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរជំនាន់ ដើមឲ្យនៅគង់វង្ស។
សូមបញ្ជាក់ផងដែរថា ÷ ក្នុងពិធីបុណ្យប្រាសាទព្រះគោ ក្នុងស្រុកថាឡាបរិវ៉ាត់ ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ និងឯកឧត្តម ឈាង ឡាក់ បានឧបត្ថម្ភ ដល់គណៈគ្រប់គ្រងពិធីបុណ្យ ចំនួន ថវិកា ៥០០ដុល្លារ និង ឧបត្ថម្ភដល់ក្រុមសិល្បៈ របាំ ប្រចាំវិទ្យាល័យ ព្រះគោ ចំនួន ៥០០ ដុល្លារ និង សិល្បៈក្រុមវាយខែល ចំនួន ៥០០ ដុល្លារ ផងដែរ៕