Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្ទីរ​រៀបចំ​ដែនដី​បើក​សន្និបាទ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៧

ខេត្ត​បន្ទាយមានជ័យ ៖ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព ឯកឧត្តម សេង​ថា​នី អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក​ប្រាក់​បូ​លី​ប្រធាន​មន្ទីរ​នគរ​រូបនិយកម្ម​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ន​សូរិយោដី​ជា​ច្រើន​នាក់​ទៀ​ត  កាល​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ នៅ​សាលប្រជុំ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​លោក ប្រាក់ បូ​លី បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៦ កន្លងមកនេះ ការងារ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​ខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​លទ្ធផល​ធំៗ​ជាច្រើន ដូចជា​ការចុះបញ្ជី​ដីធ្លី​គិត​ពី​ពេល​ចាប់ផ្តើម​រហូតមកដល់​ឆ្នាំ​២០១៦​នេះ ខេត្ត​បន្ទាយមានជ័យ​មាន​ការរីកចំរើន​យ៉ាងខ្លាំង​គួរឲ្តកត់សំគាល់​ទាំង​អាជ្ញាធរ​ខេត្ត ទាំង​មន្ទី​ជំនាញ​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ក្នុង​ការទប់ស្កាត់​នូវ​សំណង់​គ្មាន​ច្បាប់​អនុញ្ញាតិ សំណង់​ខុស​ប្លង់ សំណង់​លើ​ផ្លូវ​សាធារណៈ ដើម្បី​ជៀសវាង​ការបាត់បង់​សោភ័ណភាព​សណ្តាប់ធ្នាប់​សង្គម ។​

​លោក ប្រាក់ បូ​លី បាន​បញ្ជាក់ទៀតថា ការគ្រប់គ្រង​ដីធ្លី​គឺជា​វិធានការ​ដ៏​ក្តៅគគុក ដែល​រដ្ឋា​បាល​ខេត្ត​បាន​យកចិត្តទុកដាក់​ក្នុង​គោលបំណង​គ្រប់គ្រង​និង​ប្រើប្រាស់​ដីធ្លី​របស់​រដ្ឋ​ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​ហើយ​ស្រប​តាម​គោលការណ៍​ច្បាប់ និង​បច្ចេកទេស​ដោយ​ផ្តោត​សំខាន់​លើ​វិធានការណ៍​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង ។

​លោក ប្រាក់ បូ​លី បាន​បញ្ជាក់ទៀតថា ការបំបាត់​ភាព​អាណាធិបតេយ្យ​ក្នុង​ការចូល​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​និង​ការដាក់ចេញ​នូវ​វិធានការណ៍​សមស្រប​ដើម្បី​ទប់ស្កាត់​ការ​ទម្ទ្រាន​យក​ដី​រដ្ឋ និង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ។

​វិធានការ​នេះ​ធ្វើឡើង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​និង​ប្រើប្រាស់​ដី​ទំនេ​ររ បស់​រដ្ឋ​និង​ឯកជន ព្រមទាំង​ពិនិត្យ​ដោះស្រាយ​រាល់​លិខិត​ស្នាម​ដែល​អាជ្ញាធរ មូលដ្ឋាន និង​អង្ការ​មួយចំនួន​តូច កសាង​ឯកសារ ដោយ​មិន​ស្រប​តាម​លិខិត​បទដ្ឋាន​គគិយុទ្ធ ។​

​លោក ប្រាក់ បូ​លី បាន​បញ្ជាក់ទៀតថា ម្ចាស់​សំណង់​មួយ​ចំនួន​ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​សាងសង់ ដោយ​សំអាង​លើ​ការសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​មាន​អន្តរាគមន៍​នានា​ដែល​ខុស​ពី​និតិ​វិធី​ច្បាប់ ។ ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅតែ​មាន​ការរំលោភ​កាន់កាប់​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដដែល ។ នេះ​ជា​បញ្ហា​ប្រឈម​នៅ​ខាងលើនេះ​ក្នុងនោះ​ដែរ​លោក​ប្រាក់​បូ​លី​សុំឲ្យ មន្ទីរជំនាញ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ចំណែក​កសាង​និង​អភិវឌ្ឍ​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​កាន់តែ​មាន​ការរីក​ចំ​រើម​បន្ថែម​ជាងនេះទៅទៀត ។ ក្នុងនោះ ឯកឧត្តម សេង ថា​នី ក៏​បាន​មានប្រសាសន៍​ដែរ​ថា ការចុះបញ្ជី​ដីធ្លី​គិត​ពី​ពេល​ចាប់ផ្តើន​រហូតដល់​ឆ្នាំ​២០១៦​នេះ​ក្រសួង​សម្រេច​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ចាន​៤.៤៥១.៨១៧​ក្បាលដី ក្បាល​ដី​សរុប​៧​លាន​ក្បាលដី មាន​បណ្តឹង​សរុប​៧.៥០០​ករណី ដោះស្រាយ​បញ្ចប់​ចំនួន​ជាង​៣.៥០០​ករណី​បញ្ចូនទៅ​សមត្ថកិច្ច​ជាង​២.៥០០​ករណី​ដោយឡែក​ដី​ក្រៅ​ក្របខ័ណ្ទ​ជាង​៧០០​ករណី ។​

​ឯកឧត្តម សេង ថា​នី បាន​បញ្ជាក់ទៀតថា នៅ​ឆ្នាំ​២០១៦​នោះដែរ ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ទូទាំង​ប្រទេស សម្រេចបាន​ចំនួន​២.៦៣៥​គ​រោង​ហើយ​ផ្ទៃក្រឡា​សំណង់​សរុប​១២.១៥៨.២៦៨​ម៉ែត​ក្រឡា​។ ក្នុងនោះ ឯកឧត្តម សេង ថា​នី បាន​ឲ្យ​មន្ត្រី​សូរិយោដី​ទាំង​ជៀស​ឲ្យ​ឆ្ងាយ​អំពើពុករលួយ ការស៊ីសំណូក និង​ការ​សូកប៉ាន់ ជា​បទល្មើស​ព្រហ្ម​ទ​ណ្ទ​ដែល​ត្រូវ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ង​មន្ត្រី​ទាំងអស់​នោះ ៕

IMG-20170213-WA0106 IMG-20170213-WA0105

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី