Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ជូនដល់ស្ត្រីមានផ្ទៃពោះ ចំនួន ៣៧នាក់

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចូលរួមក្នុងពិធីសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្ត្រីមានផ្ទៃពោះ ចំនួន ៣៧នាក់ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អាជ្ញាធរដែនដី មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ កក្រក បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីជិតសម្រាលកូន ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត លោកជំទាវ ក៏បានអំពាវនាវដល់ស្ត្រីទាំងឡាយ សូមមេត្តាយកចិត្តទុកដាក់ចំពោះសុខភាពឲ្យបានជាប្រចាំ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់យ៉ាងហោចណាស់ឲ្យបាន៤ដង។ បន្ថែមពីនេះទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ សូមចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ តាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា ក៏បាននាំមកនូវអំណោយមនុស្សធម៌មួយចំនួនជូនដល់ស្ត្រីចំនួន ៣៧នាក់ រួមមាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ជែលលាងដៃ ២ដប មុង១ ភួយ១ សារុង១ ក្រមា១ សាប៊ូលាងដៃ ២ដុំ ម៉ាស់៥០ និងថវិកាមួយចំនួនផដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី