Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កងការពារព្រំដែនគោកលេខ៤០៣ បានទទួលរថយន្តសង្គ្រោះមួយគ្រឿងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ភស្ដុភារ ជំនាញយន្តយុទ្ធថ្នាក់វរៈសេនាតូច កងអនុសេនាធំ និងបើកបររថយន្តធុនធំនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ បាត់ដំបង

(បាត់ដំបង) នាព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ បានទទួលរថយន្តសង្គ្រោះមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ភស្ដុភារ ជំនាញយន្តយុទ្ធថ្នាក់វរៈសេនាតូច កងអនុសេនាធំ និងជំនាញបើកបររថយន្តធុនធំនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ខេត្តបាត់ដំបង។

ក្នុងឱកាសទទួលបាន អំណោយដ៏ថ្លៃថ្លានេះ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ទូទាំងកងការពារព្រំដែនគោក លេខ៤០៣ សូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ សុខភាពរបស់កងកម្លាំងជួរមុខ សូមគោរពជូនពរឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ជួបតែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី