Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឃាត់ខ្លួន​ចោរប្លន់​អាជីវករ​លក់​មាស​ក្បែរ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម

សៀមរាប ៖ ក្រុមចោរប្លន់​ចំនួន ៤ នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​លក់​មាស នៅ​ក្បែរ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម យក​អស់​ជិត​២​ម៉ឺន​ដុល្លារ ត្រូវបាន​កម្លាំង​នគរបាល​តាម​ចាប់បាន​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភ​: ឆ្នាំ​២០១៧​នេះ នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។​

​មន្ត្រីនគរបាល​ខេត្ត​កំពង់ចាម បានបញ្ជាក់​ថា ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង កម្លាំង​នគរបាល​ខេត្ត កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​។ យ៉ាងណាក៏ដោយ នៅពេល​នេះ​កម្លាំង​នគរបាល កំពុង​តាម​ចាប់​បក្ខពួក​មួយចំនួន​ទៀត​។​

​សូមបញ្ជាក់​ថា ករណី​ប្លន់​អាជីវករ​លក់​មាស នៅជាប់​ផ្សារ​ធំថ្មី ខេត្ត​កំពង់ចាម យីហោ «​សុខ លក្ខិណា​» ក្រុមចោរ​យក​ទឹកប្រាក់​អស់​សរុប​ជិត​២​ម៉ឺន​ដុល្លារ​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច ឲ្យដឹងថា សម្ភារៈ​ដែល​បាត់បង់​រួច​មាន ទូរស័ព្ទដៃ​៤​គ្រឿង​, លុយ​ខ្មែរ​ប្រហែល​៤​លាន​រៀល​, លុយ​ដុល្លារ ប្រហែល​៣​ពាន់​ដុល្លារ​, លុយ​បាត ប្រហែល​១០​ម៉ឺន​បាត និង​គ្រឿងមាស ផ្លាក​ទីន មាន​តម្លៃ​ប្រហែល​១​ម៉ឺន​ដុល្លារ​។​

​សូមបញ្ជាក់​ថា ចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ទូ​មាស​យីហោ «​សុខ លក្ខិណា​» នៅ​ម៉ោង​៧៖២០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ខាងលិច​ជាប់​ផ្សារ​ធំថ្មី ស្ថិចនៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​

​សេចក្ដីរាយការណ៍​បឋម បានឲ្យដឹងថា ក្រុមចោរ​បាន​ប្រមូល​យក​លុយ និង​គ្រឿងអលង្កា​អស់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ ហើយ​រត់ គេចខ្លួន​បាត់​ស្រមោល​។​

​មន្ដ្រីនគរបាល​ខេត្ត​កំពង់ចាម បានបញ្ជាក់​ថា ចំពោះ​ករណី​នេះ​ពិតជា​កើត​មាន​ប្រាកដ​មែន ហើយ​ជនសង្ស័យ​អាច​មាន​គ្នា​៤​នាក់ ដោយ​២​នាក់ ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ នៅ​ពេល​គាត់​យក​មាស​ទៅ​លក់ និង​២​នាក់​ទៀត​រង់ចាំ​នៅ​ក្រៅ​៕

IMG-20170211ret1

Filed in: ខេត្តសៀមរាប, ព័ត៌មានជាតិ, ព័ត៌មានថ្មី