Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

នារសៀលថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងកម្លាំងនគរបាលអន្តោប្រវេសន៍គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលកម្មវិធីនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគោរពថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាការលើកទឹកចិត្តដល់មន្ត្រី នៃអគ្គនាយកអន្តោប្រវេសន៍ឱ្យកាន់តែមានឆន្ទៈបម្រើជាតិមាតុភូមិ និងប្រជារាស្ត្រកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិសម្រេចបានស្នាដៃ និងសមិទ្ធផលនានាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការកំណត់យុទ្ធសាស្ត្រសំដៅដោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសក្នុង ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសំខាន់ដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កោតសរសើរចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការខិតខំប្រឹងប្រែងបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងជោគជ័យរយៈពេលមួយឆ្នាំកន្លងមក។

សម្តេចក្រឡាហោម ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ត្រីក្រោមចំណុះដែលបានចូលរួមចំណែកអនុវត្តវិធានការចាំបាច់ជាច្រើនសំដៅធានាសុខមាលភាពសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតឈានទៅដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ កាលពីខែវិច្ឆិការឆ្នាំ២០២១។

នៅក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានវាយតម្លៃនិងកោតសរសើរ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនដោយបានបិទបញ្ចប់បញ្ហាស្មុគស្មាញធំនានា ប៉ុន្តែមិនមែនមិនមានបញ្ហាផ្សេងទៀតត្រូវដោះស្រាយអស់នោះទេ នៅតែមានបញ្ហាសេសសល់ សហការដោះស្រាយបញ្ហាផ្សេងបន្តទៀត។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ការបន្តបេសកម្មថ្មីបន្ថែមទៀតរបស់ មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងបន្តខិតខំអនុវត្តតួនាទីភារកិច្ចស្របទៅតាមតួនាទីរបស់ខ្លួន និងព្រឹត្តការណ៍ជាក់ស្តែងស្តែង ដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាន ព្រមទាំងមានការប្រកួតស៊ីហ្គេមនាពេលខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ