Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លទ្ធផល​ការងារ​បង្កបង្កើនផល​កសិកម្ម​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៦-២០១៧ នៅ​ខេត្ត​កំពត​

ខេត្ត​កំពត​ ៖ ​លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត  បានប្រាប់ឱ្យដឹងថា យោង​តាម​របាយ ការណ៍​សង្ខេប​របស់ផ្ទៃដី​សម្រាប់​ការបង្ក  បង្កើន​ផល​សរុប​មាន​ចំនួន ១១៤.  ៥០០​ហិកតា ក្នុងស្រុក​/​ក្រុង​ចំនួន  ៨ និង​មាន​ផែនការ​សរុប​ប្រចាំឆ្នាំ ចំនួន ១៣៣. ០០០​ហិកតា ដែល ចែកចេញ​ជា​ ៖ -​ស្រូវ​រដូវវស្សា សរុប​ចំនួន  ១២៦.០០០​ហិកតា  ស្រូវ​រដូវប្រាំង​សរុប​ចំនួន​៧.០០០ ហិកតា ដោយឡែក​នៅ​សប្តាហ៍​ទី​៤  នៃ​ខែ​មករា គិត​ត្រឹម​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ​២០១៧​នេះ អាកាសធាតុ  ទូទាំង​ខេត្ត​មាន​លក្ខណៈ​ត្រជាក់ បង្គួរ ។

ក្នុង​នោះ​ការិយាល័យ  ក្សេត្រសាស្ត្រ​និង​ផលិតភាព​កសិកម្ម បាន​សហការ​ជាមួយ​មន្ត្រី​ក​សិ កម្ម​ស្រុក បាន​ចុះ​ជម្រុញ និង​លើក ទឹកចិត្ត​ប្រជាកសិករ​ទូទាំង​ខេត្ត​ឱ្យ ខិតខំ​ធ្វើ​ការងារ​បង្ក​បង្កើន​ផល​ស្រូវ រដូវប្រាំង​, ការ​សន្សំ​ជីធម្មជាតិ និង ដាំ​ដុះ​ដំណាំ​រូ​ម​ផ្សំ​ជៀសវាង​ទុក​ដី​ឱ្យ នៅ​ទំនេរ ។​

​របាយការណ៍​បាន​បញ្ជាក់​ឱ្យ  ដឹងថា ផែនការ​ការងារ​បង្ក​បង្កើន ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៦- ២០១៧ សរុប​ចំនួន ៧.០០០ ហិកតា ក្នុងនោះ​មាន​ស្រុក​ចំនួន ៦  អាច​អនុវត្ត​ស្រូវ​រដូវប្រាំង​បាន​ដូច​ជា  ស្រុក​ទឹកឈូ ផែនការ​អនុវត្ត ២០០  ហិកតា​, ស្រុក​កំពង់ត្រាច ផែនការ អនុវត្ត​១០០០​ហិកតា​, ស្រុក​បន្ទាយ  មាស  ផែនការ​អនុវត្ត ៤.៣៥០  ហិកតា​, ស្រុក​អង្គរជ័យ ផែនការ អនុវត្ត ១៥០​ហិកតា​, ស្រុក​ឈូក ផែនការ​អនុវត្ត ២០០​ហិកតា និង ស្រុក​ជុំ​គី​រី ផែនការ​អនុវត្ត ១១០០ ហិកតា​,​។​

​ការ​ស្ទូង​/​ព្រោះ នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៦-២០១៧ ប្រជា កសិករ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដក​ស្ទូង​និង​ព្រោះស្រូវ​បាន​សរុប​ទូទាំង​ខេត្ត​ចំនួន ៥.៧៧០​ហិកតា  ស្មើនឹង ៨២,៤៣ %​នៃ​ផែនការ ៧. ០០០​ហិកតា បើ​ប្រៀបធៀប នឹង ឆ្នាំមុន​លឿន​ជាង ១.០៣០​ហិកតា  (​ឆ្នាំ​២០១៤-២០១៥)​អនុវត្តបាន ចំនួន ៤.៧៤០​ហិកតា ។ ស្រុក​ដែល អនុវត្ត​បាន​ច្រើនជាងគេ គឺ​ស្រុក បន្ទាយមាស​អនុវត្តបាន ៥.៣២៧  ហិកតា ស្រុក​កំពង់ត្រាច អនុវត្តបាន  ២៧៥​ហិកតា​, ស្រុក​អង្គរជ័យ អនុវត្តបាន ៩៧​ហិកតា ស្រុក​ដែល អនុវត្ត​បាន​តិចជាងគេ​មាន ស្រុក  ឈូក អនុវត្ត​ន​បាន ៤០​ហិកតា​, ស្រុក​ជុំ​គី​រី អនុវត្តបាន ២០​ហិកតា  ស្រុក​ទឹកឈូ អនុវត្តបាន ១២​ហិកតា​។​

​ក្រៅពីនេះ​មាន​ដំណាំ​រួមផ្សំ  អនុវត្ត​បាន​ចំនួន ៦៤៤​ហិកតា​, លឿន​ជាង​ឆ្នាំមុន ២០៦​ហិកតា  ក្នុងនោះ​ពោតស អនុវត្ត បាន ៧០ ហិកតា​, ដំឡូង​មី អនុវត្តបាន ០៦ ហិកតា​, ដំឡូងជ្វា អនុវត្តបាន ៣៧ ហិកតា ។ បន្លែ​គ្រប់​មុខ ៣៨៤ ហិកតា សណ្តែក បាយ​ចំនួន ១៤៧ ហិកតា និង​ដំណាំ​ឧស្សាហកម្ម​រយៈ ពេល​ខ្លី អនុវត្តបាន ១១៥​ហិកតា​,  យឺត​ជាង​ឆ្នាំ​មុន​ចំនួន ៣១​ហិកតា  ក្នុងនោះ​សណ្តែកដី​អនុវត្តបាន ៥៧ ហិកតា​, អំពៅ​អនុវត្តបាន ៥៨ ហិកតា ។​

​ទន្ទឹង​នឹង​ការងារ​បង្កបង្កើន  ផល​របស់​ប្រជា​កសិករ​នេះ​ដែរ   នៅ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ដូចជា  ការ​កង្វះ​ទឹក​ស្រោចស្រព​លើ​ដំណាំ ស្រូវ​(​ស្រុក​ទឹកឈូ​, ស្រុក​ឈូក និង  ស្រុក​ជុំ​គី​រី​) ។ ការប្រើប្រាស់​ថ្នាំ  សម្លាប់​ស្មៅ​លើស​កម្រិត​,​កសិករ  ប្រើប្រាស់​ថ្នាំ​ប៉ូ​វ​(​ថ្នាំ​ជម្រុញ​)​លើ ដំណាំ​ស្រូវ​លើស​កម្រិត​កសិករ​បាន កាត់បន្ថយ​ការដាំដុះ​ដំណាំ​រួមផ្សំ ។

​ជាមួយគ្នា​នោះ​ដែរ ការិយាល័យ​ក្សេតសាស្ត្រ​និង​ផលិតភា​ព កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពត  បាន​ចុះ​សហការ​ជាមួយ​ការិយាល័យ​កសិកម្ម​តាម​បណ្តា​ស្រុក ព្រម ទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្សព្វផ្សាយ​ដល់​កសិករ​ក្នុង​ការដាំដុះ ដំណាំ​រួមផ្សំ​, ការ​សន្សំ​ជីធម្មជាតិ  និង​ជម្រុញ​ការបង្កបង្កើន​ផល​ស្រូវ រដូវប្រាំង​ជាដើម​….​ល​។ ៕

IMG-20170211r04

 

 

Filed in: ខេត្តកែប, ព័ត៌មានជាតិ, ព័ត៌មានថ្មី