Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះសួរសុខទុក្ខនិងបាននាំយកអំណោយជូនដល់កងកម្លាំងវរៈការពារព្រំដែនគោក៧០១ និងកងកម្លាំងកងរាជអាវុធហត្ថ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ

នាថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយរបស់ សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់កងកម្លាំងវរៈការពារព្រំដែនគោក ៧០១ និងកងកម្លាំងកងរាជអាវុធហត្ថ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ។

មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង នាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសជិតចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់នាពេលខាងមុខនេះ។ ក្នុងនោះដែរឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ចាក់ថា÷ ការនាំយកអំណោយមកពេលនេះ គឺសរបញ្ជាក់ឲ្យឃើញពី ការផ្សារភ្ជាប់រវាងកម្លាំងជួរមុខ ដែលមាន កងកម្លាំងកងទ័ព ក៏ដូច កម្លាំងនគរបាល ខ្សែបន្ទាត់ព្រំដែន និង កម្លាំងជួរក្រោយ ដែលមានគណៈបញ្ជាការឯកភាពខេត្ត ដោយឯកឧត្តមអភិបាលខេត្ត ជាប្រធាន និងមន្ទីរអង្គភាព ជាសេនាធិការឲ្យរដ្ឋបាលខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះដែល ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ក៏បានលើកឡើងអំពីតម្លៃនៃ សន្តិភាព ដោយឯកឧត្តម បានបញ្ជាក់ថា ÷ ប្រទេសកម្ពុជាមានសន្តិភាព ដូចសព្វថ្ងៃនេះ ដោយបានការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែស្វែងរក សន្តិភាពជូនជាតិមាតុភូមិ និងបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។

សូមបញ្ជាក់ថា÷ អំណោយដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកមកប្រគល់ជូនដល់ កងកម្លាំងវរៈការពារព្រំដែនគោក៧១ រួមមានអង្ករប្រណិត ៣.៥០០ គីឡូក្រាម .មីម៉ាម៉ា ១០កេសធំ ស្មើនិង ៦០កេសតូច. ត្រីខកំប៉ុង ១០ កេស. ទឹកស៊ីអ៉ីវ ១០ កេស .ទឹកត្រី ១០កេស. ទឹកបរិសុទ្ធសេកុង ៤០កេស ប្រហុកត្រី ១០ គីឡូក្រាម និងថវិកា ៤ .០០០ .០០០ រៀល និង អំណោយរបស់ ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ផងដែរ។

និងកងកម្លាំងកងរាជអាវុធហត្ថ ឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ អង្ករ១.៥០០ គីឡូក្រាម. មីម៉ ៦ កេសធំ ស្មើនិង ៣៦ កេសតូច . ត្រីខកំប៉ុង ៦ កេស .ទឹកស៊ីអ៉ីវ ៦កេស . ទឹកត្រី ០៦ កេស . ទឹកបរិសុទ្ធ សេកុង ២០ កេស . ប្រហុក ៥ គីឡូក្រាម .និង ថវិកា ២.០០០.០០០ រៀល និង អំណោយ របស់ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ក្នុងនោះ អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនកងកម្លាំងវរៈការពារព្រំដែនគោក៧០១ ក្នុងម្នាក់ទទួលបាន ថវិកា២ម៉ីនរៀលផងដែរ៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី