Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តីជំនាញ ត្រូវរៀបចំសង្ក្រាន្ត និងដាក់តាំងពិព័ណ៌ផលិតផលប្រចាំខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

មណ្ឌលគិរី៖ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកំសាន្តនៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការជាមួយអាជ្ញាធរក្រុង យុវជន និងអាជីវករ ដើម្បីរៀបចំសង្ក្រាន្ត និងដាក់តាំងពិព័ណ៌ផលិតផលនានាប្រចាំខេត្ត ដែលរៀបចំឡើងនៅវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ឯកឧត្តម បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលអំណោយផលនូវអាកាសធាតុល្អបរិសុទ្ធ ហើយជាខេត្ត ដែលសក្តានុពលលើវិស័យទេសចរ ដូច្នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកំសាន្តឲ្យកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តម បានណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកែលម្អសោភ័ណ្ឌភាពនៅក្នុងក្រុង និងការរៀបចំសំអាតអនាម័យនៅតាមដងផ្លូវ និងក្នុងផ្សារ ឲ្យមានលក្ខណៈល្អប្រសើរ ជាពិសេស ត្រូវរៀបចំកម្លាំងការពារនៅតាមដងផ្លូវសំខាន់ៗ និងតាមរមណីយដ្ឋាននៅក្នុងខេត្តផងដែរ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តមណ្ឌលគិរី និងក្លាយជាតំបន់ ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ទទឹមនឹងនេះ ឯកឧត្តម បានស្នើដល់មន្រ្តីជំនាញ អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋ ដែលសាងសង់ផ្ទះ ឫសំយាប រំលោភលើចំណីផ្លូវ ឲ្យរុះរើស ចៀសវាង នៅពេលអភិវឌ្ឍន៍ខេត្ត ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ពួកគាត់។ ឯកឧត្តម បានជំរុញដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជាពិសេស បញ្ហាវិវាទដីធ្លី ឲ្យស្ថិតនៅក្រៅប្រព័ន្ធតុលាការ ម្យ៉ាងទៀត ក៏សូមឲ្យមន្ត្រីនៃមន្ទីរអង្គភាព និងកងកម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យមានលក្ខណៈល្អប្រសើរ។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្រ្តីរាជការ និងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមក មានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានេះដែរ ក៏សូមឲ្យមន្រ្តីរាជការ និងសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណា ឲ្យខេត្តមណ្ឌលគិរី ប្រែមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ មានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី