ភ្នំពេញ ៖ ស្នាដៃ និងសមិទ្ធផលដែលលោក វើក សាមឿន បានចូលរួមចំណែកក្នុងការកសាងមានដូចជា កសាងហេដ្ឋារចនា សម្ព័ន្ធប្រព័ន្ធភ្លើង, ប្រព័ន្ធទឹក, ប្រព័ន្ធផ្លូវគមនាគមន៍, សាលារៀន, មណ្ឌលសុខភាព, វត្តអារាម…..៘ជាដើម ។ ក្រៅពី នេះបានខិតខំអនុវត្តគម្រោងមូលនិធិសង្កាត់ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំតាមគម្រោងរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ ។
គួររំលឹកថា លោក វើក សាមឿន ជាចៅសង្កាត់ដង្កោ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មកពីគណបក្សប្រជាជន កម្ពុជា ជាថ្នាក់ដឹកនាំសង្កាត់ម្នាក់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ និងកសាងប្រទេស ។ លោក វើក សាមឿន ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅតែគាំទ្ររូបលោកជាបេក្ខជនចៅសង្កាត់ដង្កោដដែល ពុំអាចខ្វះបាន ។
មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានគាំទ្រដោយសារពួកគាត់មើលឃើញថា លោក វើក សាមឿន ជាថ្នាក់ ដឹកនាំដែលបានលះបង់ខ្ពស់គិតគូរពីផលប្រយោជន៍ជាតិធំ ជាងផលប្រយោជន៍ផ្ទាល់ខ្លួន ។ ជាពិសេសបានជួយដោះស្រាយនូវរាល់ ក្តីកង្វល់របស់ប្រជាពលរដ្ឋសម្រេចបានលទ្ធផលជាបន្តបន្ទាប់ និងបានខិតខំអភិវឌ្ឍន៍ក្នុងមូលដ្ឋានធ្វើឱ្យមានការរីកចំរើន គួរឱ្យកោតសរសើរ ។
ក្រៅពីនេះ លោកចៅសង្កាត់តែងតែបានចុះជាប់មូលដ្ឋានក្នុងការពិនិត្យមើលតាមការដ្ឋានជួសជុល និងសាងសង់សមិទ្ធផលផ្សេងៗជាបន្តបន្ទាប់ ។ ជាពិសេសលោកចៅសង្កាត់ក៏បានយកចិត្តទុកដាក់ផងដែរ ក្នុងការជួយឧបត្ថម្ភ ផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលជួបនឹងផលលំបាកផ្សេងៗ ដោយចំណាយជាថវិកាផ្ទាល់ខ្លួនតាមតិចឬច្រើន ដូចជាមនុស្សចាស់ជរា, អ្នកទីទ័លក្រ, ស្ត្រីឆ្លងទន្លេ, អ្នកទទួលមរណភាព, អ្នកខ្វះខាតលុយកាក់ព្យាបាលជំងឺ និងពិធីបុណ្យផ្សេងៗជាដើម ។
លោកចៅសង្កាត់ ក៏បានជួយសម្រួលផងដែរ លើលិខិតស្នើសុំផ្សេងៗរបស់ប្រជាពលរដ្ឋដោយមិនគិតកម្រៃ ទោះបីជួបនៅទីណា, កន្លែងណាតែងតែបានចុះហត្ថលេខាជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋដោយមិនប្រកាន់បក្ខពួក និន្នាការ នយោបាយ, ដោះស្រាយដោយស្មើភាព, តម្លាភាព ។ លោកចៅសង្កាត់ក៏បានយកចិត្តទុកដាក់ផងដែរ ក្នុងការរៀបចំកម្លាំង ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។