មណ្ឌលគិរី ÷ នាព្រឹក ថ្ងៃចន្ទ ០៣ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី ០៤ខែ មេសា ឆ្នាំ ២០២២ នាវេលាម៉ោង ០៨, ០០ នាទីព្រឹកនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
បានបើកកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែនរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនៃព្រះរាជាណាចក្រកម្ពុជានិងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ភាគីកម្ពុជាដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីនិងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែនតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិព្រមទាំងអស់លោកលោកស្រីជាស្នងការរងលោកមេបញ្ជាការលោកមេបញ្ជាការងលោកអធិការនគរបាលដែលជាប់ព្រំប្រទល់នៃខេត្តទាំងពីរដែលបានចូលរួមសរុបចំនួន ១៥ នាក់។ ភាគីវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡេ វិញគ្វី ស្នងកានគរបាលខេត្តដាក់ឡាក់សាធារណរដ្ឋសង្គមនិយមវៀតណាមបានដឹកនាំគណ: ប្រតិភូរអញ្ជើញចូលរួមសរុបចំនួន ១៥នាក់។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អុីន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍សង្ខេបស្តីពីកិច្ចសហប្រត្តិបត្តិការបង្ការបង្រ្កាបបទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តយើងទាំងពីរមណ្ឌលគិរីនិងខេត្តដាក់ឡាក់សាធារណ:រដ្ឋ
សង្គមនិយមវៀតណាម។
ក្នុងឆ្នាំ ២០២០និងឆ្នាំ ២០២១កន្លងមកនេះដោយសភាពការណ៍ជម្ងឺកូវីដ.១៩ បានផ្ទុះឡើងវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សនិងយ៉ាងស្មុគស្មាញលើពិភពលោកយើងទាំងមូលដែលជាផ្នែកមួយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសរវាងស្នងការនគរបាលខេត្តមណ្ឌលគិរីកម្ពុជានិងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់សាធារណរដ្ឋសង្គមនិយមវៀតណាម។ តែភាគីយើងទាំងពីរនៅតែរក្សាការជូនដំណឹងគ្នាទៅវិញទៅមកនិងបានផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកទៅតាមបណ្តាញទំនាក់ទំនងជំនួបនៅលើខ្សែបន្ទាត់ព្រំដែននិងបានអនុវត្តយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនទៅតាមវិធានការរបស់ក្រសួងសុខាភិបាលរបស់ភាគីនៃប្រទសទាំងពីរ។
ក្នុងកិច្ចប្រជុំក្នុងថ្ងៃនេះភាគីទាំងពីរបានឯកភាពខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននិងបញ្ហាដែលនៅសេសសល់មួយចំនួននៃកិច្ចសហប្រតិបត្តិការស្កាត់បទល្មើសរវាងភាគីទាំងពីររយៈពេលពីរឆ្នាំកន្លងមនេះ(ឆ្នាំ២០២០-២០២១)ដូចបានលើកឡើងក្នុងរបាយការណ៍កិច្ចប្រជុំនាថ្ងៃនេះ។
ភាគីបន្តអនុវត្តអោយមានប្រសិទ្ធភាពតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាមដែលថ្នាក់ដឹកនាំក្រសួងទាំងពីរជាហត្ថលេខីព្រមទាំងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅខ្លឹមសារនៃកិច្ចសហប្រតិបត្តិការបងការទប់ស្កាត់និងបង្ក្រាបបទល្មើសនានានៅតាមតំបន់ព្រំដែនដែលស្នងការនគរបាលខេត្តទាំងពីរឯកភាពគ្នា។
បន្តកិច្ចប្រតិបត្តិការប្ដូរព័ត៌មានអំពីសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ព្រំដែនដូចជាសកម្មភាពអានុភាពនិងអង្កាចាត់តាំងជីវកម្មអន្តរជាតិព្រមទាំងមុខសញ្ញាធ្វើសកម្មភាពបំពានច្បាប់របស់ប្រទេសនីមួយៗ មិនតែប៉ុណ្ណោះភាគីកម្ពុជាបានស្នើសុំអោយភាគីវៀតណាមនៃខេត្តដាក់ឡាក់បន្តនិងសហការណ៍ជួយទប់ស្កាត់បទល្មេីសឆ្លងដែនខុសដែនខុសច្បាប់បទល្មើសសេដ្ឋកិច្ច ការជួញដូរស្រ្តីនិងកុមារនិងបទល្មើសការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់រយះពេលកន្លងមកនេះភាគីយើងទាំងពីរបានសហការណ៍គ្នាបានល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធម្ចាស់ការក្តាប់បាននៅសភាពការណ៍ដែលពាក់ព័ន្ធរកឃើញទាន់ពេលវេលានិងបានជូនដំណឹងគ្នាទៅវិញទៅមកទាន់ពេលវេលាអំពីសភាពការណ៍បទល្មើសដើម្បីសហការណ៍បង្ការទប់ស្កាត់និងបង្រ្កាបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។
បន្ទាប់មកលោកឧត្តសេនីយ៍ត្រី ឡេ វិញគ្វី ស្នងការនៃខេត្តដាក់ឡាក់សាធារណះរដ្ឋសង្គមនិយមវៀតណាមបានឯកភាពទៅតាមសំណើរស្នើសុំរបស់ភាគីកម្ពុជានិងបានលើកឡើងពីចំណងសាមគ្គីភាពនិងកិច្ចសហប្រត្តិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនិងមន្ត្រីនគរបាលនៃខេត្តដាក់ឡាក់(សាធារណៈរដ្ឋសង្គមនិយមវៀតណាម)ជានិច្ចជាកាលភាគីយើងទាំងពីរតែងតែមានទំនាក់ទំនងនិងគ្នាបានល្អប្រសើរក្នុងការទប់ស្កាត់បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តយើងទាំងពីរដែលជាអ្នកភូមិផងរបងតែមួយ។ ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយភាពសាមគ្គីភាពមិត្តភាពនិងមានការយោគយល់គ្នាទៅវិញទៅមកភាគីយើងទាំងពីរបានបន្តនិងពិភាក្សានិងបានឯកភាពគ្នាលើកទិសដៅសហប្រត្តិបត្តិការសំរាប់ឆ្នាំ២០២០-២០២១ មានចំនួន ១២ ចំនុចសំខាន់ៗក្នុងកិច្ចសហប្រត្តិបត្តិការរវាងស្នងការដ្ឋាននគរបាលនៃខេត្តយើងទាំងពីរនិងបញ្ហាសេសសល់មួយចំនួនទៀតនិងគ្រោងធ្វើនៅពេលខាងមុខបន្តទៀត។
មុននឹងបញ្ចប់ភាគីនៃខេត្តទាំងពីរបានឯកភាពនិងចុះហត្ថលេខាលើកំណត់នៃកិច្ចប្រជុំរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនិងមន្ទីរនគរបាលនៃខេត្តដាក់ឡាក់សាធារណៈរដ្ឋសង្គមនិយមវៀតណាមនាឱកាសនោះផងដែរភាគីវៀតណាមបានប្រគល់ជូននូវវត្ថុអនុស្សាវីយ៍រវាងភាគីទាំងពីរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងខិតមកដល់នូវពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។