Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការខេត្តចូលរួមចែកអំណោយនិងជួយជួសជុលផ្ទះពលរដ្ឋនៅដីការ៉េពីរដោយសារខ្យល់កន្រ្តាក់បាក់រលំប៉ើងដំបូល.!

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមចែកអំណោយនិងជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋនិង អតីតយុទ្ធជន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បាក់រលំ ប៉ើងដំបូល ខូចខាតអស់ជាង១០៧គ្រួសារ នៅមជ្ឈមណ្ឌអតីតយុទ្ធជនដីការ៉េពីរ ភូមិតាជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ពិធីចែកអំណោយនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លី សារី អភិបាលរងខេត្ត ប្រធានក្រុមការងារកាកបាទក្រហម ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៩ មន្ត្រីរាជការមកពី មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។

អំណោយត្រូវចែកជូនពលរដ្ឋថ្ងៃនេះរួមមាន:ក្នុងមួយគ្រួសារ ទទួលបានអង្ករ១ការ៉ុង ស្មើ២៥ គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី៣ដប ចែលាងដៃពីរដប ឃីត ១កញ្ចប់ (មានមុង១ ភួយ១ ក្រម៉ា១ អាវយឺត២) ចំពោះថវិកាត្រូវបានផ្ដល់ជូនដោយអភិបាលខេត្ត យោងតាមការពិនិត្យជាក់ស្ដែងតាមខ្នងផ្ទះដែលរងការខូចខាតធ្ងន់និងស្រាល៕

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី