Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅអនុវ ត្តន៍ ការងារឆ្នាំ២០២២របស់រដ្ឋបាល ខេត្តនិងក្រុមការងាររបស់រាជរដ្ឋា ភិបាលចុះជួយមូលដ្ឋាន ខេត្តម ណ្ឌលគិរី

មណ្ឌលគិរី ÷ នាព្រឹកថ្ងៃពុធ ០៦ រោជ ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ ឯឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២២របស់រដ្ឋបាលខេត្តមណ្ឌលគិរី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ ២០២២របស់រដ្ឋបាលខេត្តមណ្ឌលគិរីនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបណ្ឌលគីរីនិងក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំងប្រាំ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវដែលជាសមាជិកក្រុមប្រឹក្សាខេត្តលោកអភិបាលរងខេត្តប្រធានសាលាដំបូងខេត្តព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនាយកនាយករងរដ្ឋបាលសាលាខេត្តព្រមទាំងលោកស្នងការនគរបាលខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំង៥ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តនិងប្រធានក្រុមប្រឹក្សាក្រុងស្រុកមេឃុំចៅសង្កាត់និងមន្ត្រីរាជការក្នុងសាលាខេត្តមណ្ឌលគិរីដែលបានចូលរួមសរុបចំនួន១៧៨នាក់។

បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីរាជការ និប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ជាពិសេស វីរុសកូវីដ–១៩ បំប្លែងថ្មី អូមីក្រុង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលរដ្ឋបាលក្រុង/ស្រុក បានកំណត់ជូនពលរដ្ឋ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី